ព័ត៌មានជាតិ

#ខេត្តព្រះសីហនុ÷មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចំនួន ៧០៨នាក់ ក្នុងនោះមានក្មេង ១៥នាក់ ត្រូវបានអាជ្ញាធរខេត្តដឹកជញ្ជូនមកដល់ដីគោកដោយសុវត្ថិភាព…!

នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជូន អូប៊រខ្នាតធំចំនួន៥គ្រឿង ៤ក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរ ដែលជាប់នៅលើកោះ រ៉ុង និងកោះរ៉ុងសន្លឹមចំនួន ៦ជើងសរុប ចំនួន៧០៨នាក់ ស្រី៣៤៧នាក់ ក្មេង១៥នាក់ គិតមកដល់រសៀលនេះ។
ដោយសារបញ្ហាអាកាសធាតុ មិនអំណោយផល មានភ្លៀង ខ្យល់ រលកបោកបោកខ្លាំង ដែល ធ្វើឲ្យការធ្វើដំណើរទៅលេងលើកោះមកមិនរួច។
ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត រួមជាមួយនឹងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញមកទទួលស្វាគមន៍ ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកដល់ដីគោកដោយសុវត្ថិភាព នៅកំពង់ផែ ទេសចរណ៍ក្រុងព្រះសីហនុផងដែរ
លោក អភិបាលខេត្តព្រះសីហនុ បានជូនដំណឹង ផ្អាក មិនឲ្យមានការដឹកជញ្ជូនភ្ញៀវទេសចរទៅ បណ្តាកោះ និងផ្អាកការចេញនេសាទ ខណៈពេលនេះ អាកាសធាតុបច្ចុប្បន្ន មានភ្លៀង ខ្យល់ រលកបោកបាក់ខ្លាំង អាចបង្កគ្រោះថ្នាក់ផ្សេងៗ ដល់អ្នកដែលធ្វើដំណើរនៅកំសាន្តតាមកោះនានានិងអ្នកនេសាទលើផ្ទៃ សមុទ្រ។អត្ថបទដោយ. តិល ភស្ត័. L42

Leave a Reply

Your email address will not be published. Required fields are marked *