ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណី អំពើហិង្សាដោយចេតនាក្នុងគ្រួសារ!

ស្រុកអង្គរបូរីៈ នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង១០នាទីព្រឹក នៅចំណុចផ្ទះឈ្មោះ សុខ អុន ស្ថិតនៅភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានអំពើហិង្សាដោយចេតនាក្នុងគ្រួសារ ០១ករណី ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ស៊ន ដារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ(ជាមុខសញ្ញាប្រើប្រាស់គ្រឿង ញៀន) មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានយកដាវកែច្នៃអំពីឈើធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាប្អូនស្រីបង្កើតឈ្មោះ ស៊ន លីហ្សា អាយុ ១២ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា បណ្តាលឱ្យរងរបួសចំក្បាល។
មូលហេតុៈ ខឹងរឿងប្រើជនរងគ្រោះជាប្អូនស្រីមិនបាន!

ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយបានការចង្អុល បង្ហាញពី លោកស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុក បានបញ្ជាកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ ចុះបានឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង ១៦និង៣០នាទី នៅថ្ងៃខែឆ្នាំដដែល យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។

បញ្ជាក់ៈ ជនសង្ស័យខាងលើនេះធ្លាប់ចូលមណ្ឌលកែប្រែបន្សាបគ្រឿងញៀនចំនួន ០២ដងរួចហើយ និងធ្លាប់អប់រំនៅប៉ុស្តិ៍រដ្ឋបាល ជាញឹកញាប់តែជនសង្ស័យខាងលើនេះមិនកែប្រែឡើយ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។

ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *