តាកែវ : នៅវេលាម៉ោង១២.៣០នាទី ថ្ងៃចន្ទ ១រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការបញ្ជាពីវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ដឹកនាំដោយលោកអនុសេនីយ៍ឯក មាន វុត្ថា ឋានៈនាយប៉ុស្ត៍ បានចុះល្បាតនៅចំនុចភូមិ ត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានប្រទះឃើញ ជនសង្ស័យ ចំនួន០៦នាក់ សួរនាំឆែកឆេរនិងដកហូតបាន ម្សៅក្រាមសរថ្លា សង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ០១ កញ្ចប់ និង ទូរសព្ទ័ចំនួន០៣គ្រឿងដែលមាន:
១- ឈ្មោះ រិន ដាវន័ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកន្លែងខ្លា ឃុំចំបក់ ស្រុកបាទី ខេត្ត តាកែវ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដកហូតបានម្សៅក្រាមសរថ្លាសង្ស័យសារធាតុញៀនចំនួន ០១ កញ្ចប់និងទូរសព្ទ័ចំនួន០១គ្រឿង។
២- ឈ្មោះ កេង ង៉ែត ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទីខេត្តតាកែវ ជាមុខសញ្ញាប្រើប្រាស់ រសារធាតុញៀនខុសច្បាប់។
៣-ឈ្មោះ កេង អូន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាប្រើប្រាស់ រសារធាតុញៀនខុសច្បាប់។
៤-ឈ្មោះ ឃិត ថូ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាប្រើប្រាស់ រសារធាតុញៀនខុសច្បាប់ ដកហូតបានទូរសព្ទ័ចំនួនមួយគ្រឿង។
៥-ឈ្មោះ ជួន សារ៉ាភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវជាមុខសញ្ញាប្រើប្រាស់ រសារធាតុញៀនខុសច្បាប់ ដកហូតបានទូរសព្ទ័ចំនួនមួយគ្រឿង។
៦-ឈ្មោះ ហៀង ចាន់រតនាភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាំងៀត ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់ ។
បច្ចុប្បន្នកំលាំងផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញតាមនីតិវិធី៕
ដោយ: សេង ណាណូ