ស្រុកបន្ទាយមាស: នៅថ្ងៃអាទិត្យ ទី២ ខែ កក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ១២នឹង៥៣ នាទី ដោយទទួលបានបទបញ្ជារបស់លោកវរសេនីយ៍ឯក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស បានចាត់កម្លាំងអន្តរាគមន៍ នៃអធិដ្ឋាន
នគរបាលស្រុកបន្ទាយមាស ចុះទៅបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់ដី)១កន្លែង នៅចំនុចជើងភ្នំកន្លង់ស្ថិតនៅភូមិកន្លង់ ឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។
ពេលកម្លាំងជំនាញចុះទៅជិតដល់ អ្នកញៀនល្បែងទាំងអស់នោះបានរត់គេចខ្លួនអស់ បន្សល់ទុកនូវមាន់ងាប់ចំនួន ១ក្បាល ម៉ូតូចំនួន ៦ គ្រឿងនិងសម្ភារៈមួយចំនួនទៀត ហើយយកមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកបន្ទាយមាសដើម្បីបន្តនិតិវិធី។
ដោយ: សេង ណាណូ