ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្នងការនគរបាលខេត្ត តាកែវ និងមានការសម្របសម្រួលពី…!

ខេត្តតាកែវ : ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត តាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ ឯកឧត្តម ឯក ឆេងហួត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តតាកែវ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៧: ៤០ នាទី លោកវរសេនីយ៍ឯក ចុល ចេក ស្នងការរងខេត្ត បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តតាកែវ បានចុះបង្ក្រាបទីតាំងមួយកន្លែងនៅចំណុចភូមិថ្នល់បែក សង្កាត់រកាក្រៅក្រុងដូនកែវ ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់:
ឈ្មោះ ហ៊ីង សុខហេង ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ (ជាអ្នកជួញដូរនឹងប្រើប្រាស់សារធាតុញៀន)
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យបាន កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ដករហូតវត្ថុតាង នៅនឹងខ្លួនជនសង្ស័យរួមមានម្សៅក្រាមពណ៌សថ្លា ១កញ្ចប់តូច ម៉ូតូចំនួន ១គ្រឿងម៉ាកហុង ដាvarid ពណ៌ក្រហមគ្មានផ្លាកលេខ ទូរសព្ទមួយគ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនមកស្នងការនគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី ។


ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *