ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ០៤នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតធ្ងន់…!

ភ្នំពេញ: កម្លាំងការិយាល័យកម្រិតធ្ងន់ក្រសួងមហាផ្ទៃដឹកនាំសហការជាកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបង្រ្កាបជាក់សែ្តងបន្ទាប់ពីជនសង្ស័យ០៤នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះបានសម្រេច តែគេចមិនផុតពីសមត្ថកិច្ច។

ជនសង្ស័យ០៤នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប្រដេញចាប់ប្រផាប់ប្រភីង បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាព ឆក់កាបូបពីនារីម្នាក់ដែលកំពុងជិះPassapp បានសម្រេច នៅតាមបណ្តាយផ្លូវបេតុង១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហេតុ ការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់រួមទាំងម៉ូតូធ្វើសកម្មភាពកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
==================
ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *