ខេត្តតាកែវ: នៅវេលាម៉ោង ១៧.៤០នាទី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធខេត្ត និងសម្រប សម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត ដឹកនាំដោយលោកវសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងខេត្ត តាកែវ បានធ្វើការចុះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីអំពើរលួចមានស្ថានទម្ងន់ទោស(កាច់សោរកម៉ូតូ) ត្រង់ចំនុចភូមិសំបួរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
ជនសង្ស័យទាំងពីរនាក់រួម ៖
១.ឈ្មោះ គឹម តិ ហៅ ដែន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិតាសោម ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ!
២.ឈ្មោះ ចាន់ សេង ហៅ សិត ភេទ ប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតូច ឃុំក្រងស្នាយ ស្រុកឈូក ខេត្តកំពត!
វត្ថុតាងចាប់យករួមមានម៉ូតូចំនួន០២គ្រឿង ម៉ាក អ៊ិចសង់ទ័រ ពណ៌ខ្មៅលាយក្រហម គ្មាន ស្លាកលេខ(ជិះធ្វើសកម្មភាព) ម៉ូតូម៉ាក ហុងដាC125 ពណ៌ខ្មៅ សេរី ២០២២ (ម៉ូតូលួចបាន) ទូរស័ព្ទដៃចំនួន០២គ្រឿង ប្រដាប់កាច់សោរកម៉ូតូមួយចំនួននិង ស្លាកលេខម៉ូតូ ០១ (ភ្នំពេញ1IV.4219)។
បច្ចុប្បន្ន កម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់។
ដោយ: សេង ណាណូ