ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្មេង.សិស្ស.សាលា.ប្រុស- ស្រី ៥ នាក់ បាន.រង.រ.បួស.ធ្ង.ន់ និង ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍…

កំពង់ឆ្នាំងៈ ក្មេង.សិស្ស.សាលា.ប្រុស-ស្រី ៥ នាក់ បាន.រងរបួស.ធ្ងន់ និងស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តតូយ៉ូតា ឡង់គី្រស័រ បុកជាមួយរថយន្តសាំយ៉ុង ដឹកសិស្សសាលា ហេតុការណ៍នេះ បានកើតឡើង នៅ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចទំនាបអំពិល លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ ៥៧ និង ៥៨ ស្ថិតក្នុងភូមិព្រៃពិស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ក្រោយពេលកើតហេតុ អ្នករងរបួស ត្រូវក្រុមគ្រួសារ បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ដោយឡែក រថយន្តទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកំពង់ឡាច ៕
==========================
ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *