ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពិតជារន្ធត់ខ្លាំងណាស់ ! ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រពើម្នាក់នៅក្រុងសៀមរាបដើររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ហើយត្រូវសត្វ.ក្រពើ.នាំគ្នាត្របា.ក់..ខាំ.ស៊ី.ជាចំណី…

សៀមរាប: ពិតជាគួរឱ្យអាសូរ និងរន្ធត់ក្រៃលែងដោយបុរសអ្នកចិញ្ចឹមក្រពើម្នាក់ នៅខេត្តសៀមរាបបានដើររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើរបស់គាត់ ហើយត្រូវសត្វក្រពើដែលគាត់ចិញ្ចឹមនោះនាំគ្នា.ខាំហែ.កទា.ញ.ស៊ី.។ រឿងហេតុដ៏រន្ធត់នេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣នេះ នៅចំណុចទល់មុខផ្សារវត្តពោធិ៍ ក្នុងភូមិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

បុរសរងគ្រោះ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រពើនេះ មានឈ្មោះ លួន ណាំ បើតាមសម្តីអ្នកស្រុកនៅជិតខាងគាត់បាននិយាយថា ជារៀងរាល់ព្រឹកគាត់តែងតែទៅដាក់ចំណី ឬមើលការខុសត្រូវនៅអាងចិញ្ចឹមក្រពើរបស់គាត់នោះជាប្រចាំ តែនៅពេលនេះមិនដឹងជាយ៉ាងម៉េចបានជាគាត់ដើរភ្លាត់រអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើរបស់គាត់បែបនេះ ហើយត្រូវបានសត្វក្រពើ នាំគ្នាខាំត្របាក់ជាចំណី រហូតដល់បាត់បង់ជីវិត ។

ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *