ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស « បុរិន្ទកោះពេជ្រ » ក្រោយវះកាត់ បណ្តាលអោយ.ស្លា…ប់មនុស្ស…

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស « បុរិន្ទកោះពេជ្រ » ដែលមានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយមជ្ឈមណ្ឌលកែសម្ផស្សមួយនេះ បានវះកាត់កែសម្ផស្សលើស្ត្រីម្នាក់ បណ្តាលអោយស្លា.ប់ ។

នៅក្នុងសេចក្តីសម្រេចផ្លូវការណ៍របស់ក្រសួងសុខាភិបាល មានខ្លឹមសារថា ៖ ក្រសួងសម្រេចបិទ និងដកហូតសេចក្ដី សម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ ដែលមានទីតាំងនៅផ្ទះលេខS១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុ ខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដែលបណ្ដាលឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត ។
========================
ដោយ: សេង ណាណូ

 

Leave a Reply

Your email address will not be published. Required fields are marked *