ខេត្តកំពង់ស្ពឺ ៖ កាលពី រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនេីងចំនួន០២នាក់ ដែលក្រុមបង្ហោះម៉ូតូតាមផ្លូវជាតិលេខ៤ ។
ក្មេងប្រុស២នាក់ រស់នៅក្នុងខេត្ដកំពង់ស្ពឺ ត្រូវបានកម្លាំងនគរបាលឃាត់និងនាំយកមកអធិការដ្ឋាននគរបាលស្រុកសំរោងទង ដេីម្បីធ្វើការអប់រំណែនាំ និងពិនិត្យលេីករណីមួយចំនួនបន្ដ(សាកសួរតាមនីតិវិធី)។
គួរបញ្ជាក់ថា ក្មេងទំនេីងទាំងពីរនាក់ដែលបង្ហោះម៉ូតូមាន ឈ្មោះ ទី១. គង់ គីមីត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកបើក) !
ទី២. យ៉ាង សុខលាង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអង្គរជា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកជិះក្រោយ) ដោយធ្វេីសកម្មភាពជិះម៉ូតូបង្ហោះតាមផ្លូវជាតិលេខ៤ ម៉ូតូម៉ាកហុងដា សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ស្ពឺ 1Y.5214៕
ដោយ: សេង ណាណូ