ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឆេះរថយន្តសេរីទំនើបមួយគ្រឿងទៀតហើយ នៅលើផ្លូវល្បឿនលឿន តែសំណាងល្អគ្មានអ្នករងរបួស…

ខេត្តកំពង់ស្ពឺ៖ រថយន្តសេរីទំនើបមួយគ្រឿងត្រូវបានឆាបឆេះនៅលើផ្លូវល្បឿនលឿនទៀតហើយ តែសំណាងល្អគ្មានអ្នករងរបួស។ករណីនេះបានកើតឡើងនៅត្រង់ចំណុចភូមិក្រាំងពន្លៃ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ៥១កាលពីវេលាម៉ោង៣និង៥៧នាទីទាបភ្លឺថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

រថយន្តមួយគ្រឿងម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ-8878 បើកបរដោយឈ្មោះ ដឹប សារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បើកបរពីទិសខាងកើតទៅទិសខាងលិចពេលមកដល់ចំណុចកើតហេតុខាងលើរថយន្តក៏បានឆាបឆេះតែម្តងបណ្តាលឲ្យខូចខាតទាំងស្រុង តែមិនមានអ្នករងរបួសនោះទេ។

ប្រភពបានបន្តទៀតថា ចំពោះវត្ថុតាងរថយន្តដែលឆេះ ក្រុមហ៊ុនល្បឿនលឿន ស្ទូចយកមករក្សាទុកនៅស្នាក់ការK២៦កំពង់ស្ពឺកើតដើម្បីចាត់ការតាមនីតិវិធី៕

ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *