ស្រុកបាទី: នៅវេលាម៉ោង២ និង១៥នាទី ថ្ងៃចន្ទ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ច ស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២៣ ដោយមានការបញ្ជាពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ដឹកនាំដោយលោកអនុសេនីយ៍ឯក មាន វុត្ថា ឋានៈនាយប៉ុស្តិ៍ ចុះល្បាតចំនុចភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ក៏បានប្រទះឃើញជនសង្ស័យ ០១នាក់ ក៍បានឃាត់ សួរនាំឆេកឆេរ ដកហូតបានក្រាមពណ៌ស សង្ស័យសារធាតុញៀនខុសច្បាប់ ០៣កញ្ចប់ ទូរស័ព្ទ ០១គ្រឿង កាំបិតផ្គាក់ ០១ដើម និងម៉ូ តូ ០១គ្រឿង ដែលមាន ឈ្មោះ នៅ ភារិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសីហា ឃុំ ចំបក់ ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំនុំរឿង ដើម្បីបញ្ជូនខ្លួនបន្តតាមនីតិវិធី៕
=====================
ដោយ: សេង ណាណូ