ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសង ចាក់បាល់ តាមអនឡាញ សមត្ថកិច្ច ចុះបង្ក្រាប ឃាត់ខ្លួនបានមនុស្ស ៨នាក់ (ស្រី៦នាក់) និងដកហូតវត្ថុតាងបានមួយចំនួន….

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ១២ និង ៣០នាទី ថ្ងៃ​សុក្រ​ ៨រោច ខែ​ពិសាខ ឆ្នាំថោះ បញ្ចសក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ អនុវត្តតាមការដឹកនាំរបស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ក្រុមការងាររដ្ឋបាលខណ្ឌ ឫស្សីកែវ ដឹកនាំដោយលោក អ៊ាន សុឃីម អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ចុះបង្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ​(អនឡាញ​)​ ​មួយកន្លែង​ជ្រកក្រោមស្លាកយីហោមន្ទីរសម្រាកព្យាបាលយ៉ាស៊ីនឫស្សីកែវ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ​ ផ្លូវជាតិលេខ៥ ភូមិ១​ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។

ជាលទ្ធផលក្រុមការងារចុះពិនិត្យជាក់ស្តែងឃើញថា អាជីវកម្ម ខាងលើ គ្មានលិខិត អនុញ្ញាត ប្រកប អាជីវកម្ម -សេវាកម្ម ពាណិជ្ជកម្មពី រដ្ឋបាល ខណ្ឌឬស្សីកែវ គ្មានលិខិតអនុញ្ញាតពី​ រដ្ឋបាលរាជធានីភ្នំពេញ និងគ្មានលិខិតអនុញ្ញាតប្រកបអាជីវកម្ម ពីគណៈកម្មាការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា។

ក្រុមការងារបានដកហូតយកសំភារៈ និងឃាត់ខ្លួនអ្នក​ពាក់ព័ន្ធ​ដេីម្បី​កសាងសំណុំរឿងបញ្ជូនបន្តតាមនិតិវិធី​ ដូចខាងក្រោម

មនុស្សសរុប ៨នាក់ ក្នុងនោះស្រី ៦នាក់៖
1/ឈ្មោះជា ម៉ាប់ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៩៥ ផ្លូវជាតិលេខ៥ ក្រុម៤ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ(ភ្នាក់ងារ​ចាត់ចែង)។

2/ឈ្មោះអ៊ុក ណារ៉ា​ ភេទស្រី​ អាយុ៣៨ឆ្នាំ​ ស្នាក់នៅផ្ទះជួលផ្លូវបេតុង​ភូមិបឹងសាឡាង​ សង្កាត់ឬស្សីកែវ(ភ្ងាក់ងារចាត់ចែង)។

3/ឈ្មោះធី ធឿន​ ភេទស្រី​ អាយុ៣១ឆ្នាំ​ ស្នាក់នៅផ្ទះជួល​ ភូមិ៣​ សង្កាត់ច្រាំងចំរេះទី១​ ខណ្ឌឬស្សីកែវ(អ្នកលេង)។

4/ឈ្មោះថា សុខលិន​ ភេទស្រី​ អាយុ៣០ឆ្នាំ​ ស្នាក់នៅផ្ទះជួល​ ភូមិគ្រោះ​ សង្កាត់ព្រែក​ព្នៅ​ ខណ្ឌព្រែកព្នៅ(អ្នកលេង)។

5/ឈ្មោះម៉ាត់ សាលី​ ភេទប្រុស​ អាយុ៤៥ឆ្នាំ​ ស្នាក់នៅផ្ទះលេខ១២៧​ ផ្លូវជាតិលេខ៥​ ភូមិ២​ សង្កាត់ច្រាំងចំរេះទី១​ ខណ្ឌឬស្សីកែវ(អ្នកលេង)។

6/ឈ្មោះសាមួន សោភណ្ឌ័ភីនីត​ ភេទស្រី​ អាយុ៣០ឆ្នាំ​ ស្នាក់នៅផ្ទះគ្មានលេខ​ ផ្លូវជាតិលេខ៥​ ភូមិលូ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ(អ្នកលេង)។

7/ឈ្មោះសាមួន សោភណ្ឌ័​ ស្រីពេជ្រ​ ភេទស្រី​ អាយុ២៥ឆ្នាំ​ ស្នាក់នៅផ្ទះគ្មានលេខ​ ផ្លូវជាតិលេខ៥​ ភូមិលូ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ(អ្នកលេង)។

8/ឈ្មោះជា ចំបុី​ ភេទ​ស្រី​ អាយុ៣០ឆ្នាំ​ ស្នាក់នៅផ្ទះគ្មានលេខ​ ផ្លូវជាតិលេខ៥​ ភូមិលូ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ(អ្នកលេង)។

-​ សំភារះដកហូតរួមមាន៖
១-កុំព្យូទ័រលើតុ ចំនួនៈ ១៣​ គ្រឿង
២-កុំព្យូទ័រយួរដៃ ចំនួនៈ ០៣ គ្រឿង
៣-ទូរទស្សន៍ ចំនួនៈ ០៤ គ្រឿង
៤- ម៉ាស៊ីនព្រីន ចំនួនៈ ០១ គ្រឿង
៥- ម៉ានស៊ីនព្រីន រីសីប ចំនួនៈ ០២ គ្រឿង
ដោយឡែកទីតាំងត្រូវបានបិតទ្វារបណ្តោះអាសន្ន។

ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *