ព័ត៌មានជាតិ

មានពន្លឺវិញហើយក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ បានចុះពិនិត្យការវាយតម្លៃសំណង់ បុរី វី អាយ ភី សិក្សាលម្អតិតាមប្រភេទផ្ទះនីមួយៗ ដើម្បីបន្តគម្រោងសាងសង់..

ព្រះសីហនុ៖ ក្រោយពីកិច្ចប្រជុំដោះស្រាយសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅព្រឹកថ្ងទី១០ ឆ្នាំដដែល ក្រុមការងាររដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកបន្តគម្រោងសាងសង់ បានចុះពិនិត្យវាយតម្លៃសំណង់ បុរី វី អាយ ភី ដោយសិក្សាលម្អិតតាមប្រភេទផ្ទះនីមួយៗ ។
សូមបញ្ជាក់ផងដែរថា ដោយមានបញ្ហាវិបត្តិជាបន្តបន្ទាប់ ធ្វើឱ្យបងប្អូនអតិថិជនបាត់បង់ទំនុកចិត្តដល់ម្ចាស់បុរី ហើយម្ចាស់បុរី មានការពាក់ព័ន្ធជាមួយម្ចាស់បំណុលផ្សេងទៀត ពេលនេះរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំ សម្រុះសម្រួលឱ្យ មានការឯកភាពគ្នារវាងភាគីម្ចាស់បំណុល និងក្រុមហ៊ុន បុរី វីអាយភី ដើម្បីបន្តការសាងសង់ជូនអតិថិជន។

រដ្ឋបាលខេត្តព្រះសីហនុ ព្យាយាមរកបញ្ហាប្រឈមដើម្បីរកដំណោះស្រាយជូនបងប្អូនអតិថិជន ភាគីម្ចាស់បំណុល និងក្រុមហ៊ុន។
តាមលិខិតអនុញ្ញាតសាងសង់ ម្ចាស់សំណង់គ្រោងសាងសង់ផ្ទះ ល្វែងសរុបចំនួន ៤,០០៥ល្វែង និងអគារចំនួន៨ តាមការពិនិត្យជាក់ស្តែង ម្ចាស់សំណង់សាងសង់បានចំនួន ១,៤៣៨ល្វែង ហើយម្ចាស់ផ្ទះបានបន្តសាងសង់ ខ្លួនឯងចំនួន ៣៨ល្វែង៕
ថ្ងៃទី១១ ខែឧសភា ២០២៣ ដោយ.L42

Leave a Reply

Your email address will not be published. Required fields are marked *