ព័ត៌មាននយោបាយ

សំឡេងមីនតោនផ្ទុះ យ៉ាងកក្រើកដី បណ្ដាលឲ្យបុរសម្នាក់..ស្លា…ប់..ភ្លាមៗនៅនឹងកន្លែងកើតហេតុ…

បាត់ដំបង÷ ករណីត្រាក់ទ័រភ្ជួរដីផ្ទុះលាន់សំឡេងលឺយ៉ាងកក្រើកនេះបានបង្កការភ្ញាក់ផ្អើលនៅ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ត្រង់ម្តុំអូរត្រាង ស្ថិតក្នុងភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនរងគ្រោះដែលស្លាប់នៅក្នុងហេតុការណ៍នេះមានឈ្មោះង៉ែត ណារ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិពោជ្រៃ ឃុំសិរីមាជ័យ ស្រុកសំពៅលូន។ ក្រោយជួលដីចម្ការគេក្បែរភូមិគ្នាជាប្រភេទដីថ្មីមិនធ្លាប់ដាំដុះពីមុនមកដើម្បីដាំដំណាំពោត ស្រាប់តែពេលភ្ជួរៗបានប្រទះនឹងគ្រាប់មីនតោនក៏បណ្តាលឲ្យផ្ទុះឡើងកក្រើកដីលាន់ដូចរន្ទះបា.ញ់តែម្តងលើជនរងគ្រោះធ្ងន់ធ្ងរបណ្តាលឲ្យស្លាប់ ចំណែកគ្រឿងចក្រត្រាក់ទ័រប៉ះពាល់ខូចខាតខ្ទេចខ្ទីអស់ទាំងស្រុង។

សមត្ថកិច្ចចុះពិនិត្យបានបញ្ជាក់ថា គ្រាប់មីនតោនដែលផ្ទុះបង្កការគ្រោះថ្នាក់នេះជាគ្រាប់មីនដែលនៅសេសសល់ពីសម័យសង្គ្រាម។
==================
ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *