ព័ត៌មានជាតិ

ក្រុមហ៊ុនអានកូរ ចាប់ដៃគូជាមួយក្រុមហ៊ុនចិនអភិវឌ្ឍន៍

ព្រះសីហនុ៖ រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយមិនត្រឹមតែជាកន្លែងសម្រាប់ភ្ញៀវទេសចរណ៍មកមុជទឹកជ្រោះលេងកម្សាន្តនោះទេ ប៉ុន្តែបច្ចុប្បន្ននេះរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយក៏បានបន្ថែមនូវការជិះទូកបណ្ដែតលើទឹកថែមទៀតផង។

សូមបញ្ជាក់ផងដែរថា រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដែលមានចម្ងាយពីផ្លូវជាតិលេខ ៤ ប្រមាណជាង ៩ គីឡូម៉ែត្រ។

លោក តាំង គាតេង អ្នកគ្រប់គ្រងតំបន់អភិរក្សទឹកស្អាតអានកូរបានឲ្យដឹងថា រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ក្បាលឆាយគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអានកូរ ដែលជារមណីយដ្ឋានពេញនិយមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តដោយមានទឹកជ្រោះធ្លាក់ច្រើនជាន់ មានកន្លែងអង្គុយលេងហូបចុកក្នុងតម្លៃសមរម្យ។ បន្ថែមលើនេះ ដើម្បីមានការអភិវឌ្ឍន៍បន្ថែម រមណីយដ្ឋានទឹកធ្លាក់ឆាយបច្ចុប្បន្នក្រុមហ៊ុនរកដៃគូអភិវឌ្ឍន៍ឱ្យមានកន្លែងចែវទូកលេងកម្សាន្ត និងទូកបណ្ដែតទឹកតាមដងជ្រោះដែលមានចម្ងាយប្រមាណជាង ២គីឡូម៉ែត្រ។

លោកបន្ថែមថា ការរៀបចំរមនីយដ្ឋានថ្មីបន្ថែមទៀតនេះ ក្នុងគោលបំណងចូលរួមជាមួយនឹងអាជ្ញាធរខេត្តក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ អន្តរជាតិមកលេងកាន់តែច្រើនបង្កើនប្រាក់ចំណូលជូនដល់កូនចៅបងប្អូនប្រជាពលរដ្ឋអាជីវករលក់ដូរនៅក្នុងតំបន់រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយផងដែរ ដូចនេះហើយទើបលោករកដៃគូក្នុងការសហការបង្កើតនូវទីតាំងថ្មីនេះបន្ថែមទៀត។ ក្នុងនោះលោកក៏បានលើកឡើងផងដែរថា ភ្ញៀវទេសចរណ៍ក្រៅពីទស្សនាលេងកំសាន្តនៅតាមតំបន់ឆ្នេរដីគោកដីកោះ សូមអញ្ជើញមកទស្សនាលេងកម្សាន្តរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ដែលក្រុមហ៊ុនកំពុងមានការអភិវឌ្ឍថ្មីៗបន្ថែមទៀត។

ក្នុងការចូលលេងកំសាន្តជិះទូកបណ្ដែតលើទឹកនេះដែរក្នុងតម្លៃម្នាក់ ៣០ដុល្លារ អាចជិះបានពីរនាក់ ដោយឡែកការចូលទស្សនាងូតទឹកលេងកម្សាន្តទឹកធ្លាក់ក្បាលឆាយ គឺមិនមានការគិតថវិកាអ្វីនោះ ឡើយ សម្រាប់យានយន្តចូលលេងកម្សាន្តគឺតម្លៃ ៥០០០ រៀល។ ចំពោះអនាម័យបរិស្ថានលោកបានរៀបចំក្រុមអនាម័យសំអាតជាប្រចាំ ដើម្បីធ្វើយ៉ាងណាឲ្យបរិស្ថានរមណីយដ្ឋានស្អាត។ ថ្ងៃទី៨ ខែឧសភា ២០២៣ ។ ដោយ L 42

 

Leave a Reply

Your email address will not be published. Required fields are marked *