ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកជិត!

ចាប់ខ្លួនបានហើយបុរសចិត្តខ្លាំង ដែលស្រែកជេរឡូឡា និងគំរាមប្រើប្រាស់.អា.វុ.ធ.លើជាងកាត់សក់, តែកាំ.ភ្លើ.ងសៀតចង្កេះ.គំរា.ម.បា.ញ់នោះ ជាកាំ.ភ្លើ.ង.ប្រើហ្គាស គ្រាន់តែគាត់មានគ្រា.ប់កាំ.ភ្លើង.មែនទែន៣.គ្រាប់ ទៅបោះគំរាមគេ។

ទោះកាំភ្លើងហ្គាស ឬកាំភ្លើងគ្រាប់ពិតក៏ដោយ កម្លាំងសមត្ថកិច្ចបានអនុវត្តតាមច្បាប់ ដោយចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ហេតុការណ៍នេះ បានកើត ឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ តែទើបបង្កការភ្ញាក់ផ្អើលតាមបណ្ដាញសង្គម នៅថ្ងៃទី០៣ ខែឧសភា នេះ។

ជនសង្ស័យខាងលើ ឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 570 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AG-2222។
==================
ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *