ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ចុមអាអូនអត់ដេក! នាំគ្នាប្រមូលផ្ដុំក្នុងព្រៃ ប្រើប្រាស់គ្រឿង ញៀន និងជាមុខសញ្ញាបង្ករអសន្តិសុខនៅក្នុងមូលដ្ឋាន ពេលនេះសមត្ថកិច្ចបង្ក្រាបបានហើយ…

កំពង់ស្ពឺ : នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យមួយក្រុមធ្វេីសកម្មភាពអុកឡុកគៀងគរក្មេងៗចូលក្នុងព្រៃប្រេីប្រាស់គ្រឿងញៀន​លួចមាន់ឆ្កែសម្ភារៈអ្នកស្រុកបង្កអស​ន្ដិ​សុ​ខក្នុងមូលដ្ឋានជាបន្ដបន្ទាប់​ នៅចំនុចភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការនគរបាលស្រុកឧដុង្គបានចាត់តាំងកំលាំងចុះស្រាវជ្រាវកំណត់​មុខសញ្ញាជាក់ស្តែងថ្ងៃអាទិត្យ ​៣០ខែមេសាឆ្នាំ២​០២៣ ម៉ោង២រំលងអធ្រាត្យ កំលាំងឃ្លាំនៅ​ព្រៃខា​ងកើតភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ រហូតឈានឃាត់មុខសញ្ញាសង្ស័យ​ ៥នាក់ ៖
១. ងិន ដា ប្រុស អាយុ៣៤ឆ្នាំ ២. សៅ ម៉ាប់ ប្រុស អាយុ២៧ឆ្នាំ ៣. នីន អ៉ីត ប្រុស​ អាយុ១៨ឆ្នាំ ៤.​ ចក់ នុន ប្រុស​ អាយុ២៨ឆ្នាំ ៥. ជន ថុល ប្រុស​ អាយុ​៣១​ឆ្នាំ ។

សមត្ថកិច្ច​ឆែកឆេររកឃើញម្សៅក្រាមពណ៍សសង្ស័យថាជាគ្រឿងញៀនចំនួន២កញ្ចប់ កាំបិតផ្គាក់​៣​ដើម,ដំបង១កំណត់,កាំភ្លើងខ្យល់១ដើម,អន្ទាក់សំ​រា​ប់លួចទាក់ឆ្កែចំនួន១គ, ម៉ូតូ០១គ្រឿងម៉ាក​C125​ព​ណ៍ខ្មៅ ស្លាកលេខភ្នំពេញ1CT.1464 និងឧបករ​ណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀ​ត។

បច្ចុប្បន្នសមត្ថកិច្ចនៃអធិការដ្ឋានបានសាកសួរបំពេ​ញនីតិវិធីកសាងសំណុំរឿងបញ្ជូនមកការិយាល័យ​ខេត្ដដេីម្បីចំណាត់ការតាមច្បាប់៕

ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *