ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នាងតូចរងគ្រោះជិតទទួលបានយុត្តិធម៌ហើយ !

បន្ទាយមានជ័យៈ នគរបាលខេត្តបន្ទាយមានជ័យ បំបែកបានឆាប់ៗនេះហើយ នូវសំណុំរឿង.ឃា.ត.កម្ម.លើកុមារី ឈ្មោះ លួត លីហ្សា អាយុ .៧.. ឆ្នាំ សិស្សសាលាបឋម សិក្សាទំនប់ក៥ នាភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែត ដែលកើតឡើង កាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ម៉ោង ១២ៈ៣០នាទី ឬ ១ឆ្នាំមុន។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដែលជាមេនគរបាលជំនាញព្រហ្មទ័ណ្ឌ ប៉ិនប្រសប់ម្នាក់ បានដឹកនាំកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវ ហើយចិញ្ចឹមចិត្តបំបែកសំណុំរឿង ១ឆ្នាំមុននេះ ទីបំផុត ពិតជាបំបែកបានមែន។


=====================
ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *