ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សាហាវណាស់! ទៅបា.ញ់ស.ម្លា.ប់…បងថ្លៃ និងបង ជីដូនមួយខ្លួនឯង និង បា.ញ់.ខ្លួនឯងតាមក្រោយតែមិនស្លា.ប់..

ខេត្តកំពត: មានករណីឃា.ត.កម្ម.ផ្តើមចេញពីរឿងគំនុំ បា.ញ់សម្លា.ប់.បងថ្លៃស្រី និងបងស្រីជីដូនមួយជាគ្រូបង្រៀន បណ្ដាលឲ្យស្លា.ប់ទាំង២នាក់ រួចខ្មាន់.កាំភ្លើ.ងបានបា.ញ់ខ្លួនឯងតាមក្រោយតែមិនស្លា.ប់ ហេតុការណ៍នេះបានកើតឡើងនៅស្រុកអង្គរជ័យ ខេត្តកំពត។


ករណីបា.ញ់.ប្រហារនេះបានកើតឡើង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗ រួចខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ប៉ុណ្ណោះ។ ក្រោយពីទទួលបានព័ត៌មាននេះកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ បានចុះដល់កន្លែងកើតហេតុ និងបានពិនិត្យឃើញថា ជនសង្ស័យមានឈ្មោះ ឡាយ សំអាត ហៅចែម អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ បានធ្វើសកម្មភាពបាញ់ទៅលើបងថ្លៃស្រី និងបងជីដូនមួយរបស់ខ្លួន ដោយប្រើប្រាស់អាវុធម៉ាក RPK (គ្រាប់AK) ជាច្រើនគ្រាប់ បន្ទាប់មកបានធ្វើអត្តឃាត ដោយបាញ់ខ្លួនឯងចំនួន ០១ គ្រាប់ ចំដើមទ្រូង (របួសធ្ងន់) បច្ចុប្បន្ន កំពុងសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

ចំពោះជនរងគ្រោះទាំងពីរនាក់ដែលបានស្លាប់នោះ រួមមាន៖
-ទី១ ៖ ឈ្មោះ នួន សុខា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិ-ឃុំកើតហេតុ (បងជីដូនមួយជនសង្ស័យ) ស្លាប់នៅនឹងកន្លែងកើតហេតុ ។
-ទី២ ៖ ឈ្មោះ អៀង ស៊ុន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ (បងថ្លៃជនសង្ស័យ) ស្លាប់ពេលបញ្ជូនតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យ។

មូលហេតុដែលនាំឱ្យមានការបាញ់ប្រហារនេះ ដោយសារជនសង្ស័យមានគំនុំខឹងនឹងបងជីដូនមួយ និងបងថ្លៃ ហើយជនសង្ស័យជាមុខសញ្ញាដែលប្រើប្រាស់គ្រឿងញៀន។ ករណីនេះ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕
=================
ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *