ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មុននេះបន្តិច ! ផ្ទុះ.អា.វុធ.មួយប្រាវ រវាងកម្លាំងនគរបាលព្រហ្មទណ្ឌ ជាមួយក្រុមចោរ នគរបាលម្នាក់រងរ.បួស ខណៈចោរ២នាក់ត្រូវបាន.ស្លា…ប់…

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ហេតុការណ៍បាញ់តដៃគ្នាមួយប្រាវរវាងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាមួយក្រុមចោរកាច់កម៉ូតូ និងលួចរថយន្ដ ក្នុងភូមិសាស្ដ្រខណ្ឌពោធិ៍សែនជ័យ។

មុនឈានដល់ការប៉ះទង្កិចគ្នានេះ កម្លាំងសមត្ថកិច្ចបានក្ដាប់ជាប់នូវមុខសញ្ញាជនល្មើស លុះនៅពេលឡោមព័ទ្ធ ស្រាប់តែក្រុមជនល្មើស បានបាញ់ស្រោចមកលើសមត្ថកិច្ចតែម្ដង បណ្ដាលឲ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់រងរបួសចំជើង។ កម្លាំងនគរបាលជំនាញ បានប្រើប្រាស់សិទ្ធិការពារខ្លួន និងបានបាញ់តបតវិញទៅកាន់ក្រុមជនល្មើស បណ្ដាលឲ្យជនល្មើស២នាក់ស្លាប់នៅកន្លែងតែម្ដង។

កម្លាំងនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានដេញបង្ក្រាបមុខសញ្ញាលួចយ៉ាងសកម្ម ដែលមានអាវុធ នឹងដៃ ហេីយបានបា.ញ់ស្រោចមកលេីសមត្ថកិច្ច ដែលបណ្តាលឲ្យនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលម្នាក់រងរបួសជេីង ខណ:ពេលនោះសមត្ថកិច្ចបានប្រេីប្រាស់សិទ្ធការពារខ្លួន ដោយបាញ់តបតវិញ បណ្តាលឲ្យជនសង្ស័យ ២នាក់ស្លា.ប់នៅនឹងកន្លែង» ៕

Leave a Reply

Your email address will not be published. Required fields are marked *