ព្រះសីហនុ -នៅវេលាម៉ោង១៦:៣០នាទីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ដែលឈរជើងប្រចាំការ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព ក្នុងកម្មវិធីស្រង់ទឹកលេងកម្សាន្តសប្បាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី បានឃាត់ខ្លួនជនសង្ស័យភេទប្រុសមួយនាក់ភ្លាមៗ ក្រោយធ្វើសកម្មភាពដើរបន្លំប្រព្រឹត្តិនូវទង្វើអសីលធម៌មកលើនារី នៅចំណុចរង្វង់មូលព្រះថោងនាងនាគ។
កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកព្រៃនប់ បានបញ្ជាក់ឲ្យដឹងថា ក្រោយកើតហេតុការណ៍នេះ ភាគីរបស់គ្រួសារជនរងគ្រោះ មិនបានដាក់ពាក្យប្តឹងទៅតាមនិតីវិធីនោះទេ គ្រាន់តែឱ្យជនសង្ស័យធ្វើការសុំទោសនៅនឹងកន្លែង និងសុំឱ្យសមត្ថកិច្ចអាវុធហត្ថជំនាញនាំខ្លួនជនសង្ស័យធ្វើកិច្ចសន្យាអប់រំណែនាំ បញ្ឈប់ធ្វើសកម្មភាពអសីលធម៌បែបនេះតទៅទៀត។
ដោយ: សេង ណាណូ