ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពូកែគេចយ៉ាងណា ក៏គេចមិនផុតពីសំណាញ់ច្បាប់ដែរ!

ស្រុកគិរីវង់: ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីច្បាប់ ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមអយ្យការសាលា ដំបូង ខេត្តតាកែវ !

យុវជនម្នាក់ពូកែខាងរត់គេចពីសមត្ថកិច្ច ហើយជាមុខសញ្ញាចែកចែកគ្រឿងញៀនយ៉ាងសកម្ម ថែមទាំងមានដីកាបង្គាប់ឲ្យចាប់ខ្លួនថែមទៀត ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ក្រោមការដឹកនាំរបស់លោកវរៈសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានចាត់លោកវរៈសេនីយ៍ទោ ហៀប ស្រីម អធិការរងប្រយុទ្ធប្រឆាំងគ្រឿងញៀនស្រុក និងលោកអនុសេនីយ៍ឯក ខន សុខលៀង អធិការរង បានចេញល្បាតនៅគោលដៅសំខាន់ៗ លុះមកដល់ផ្ទះរបស់ជនសង្ស័យឈ្មោះ ហ៊ន សៅ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដែលជាមុខសញ្ញា ក៏ធ្វើការឃាត់ខ្លួន និងឆែកឆេរឃើញវត្ថុតាងគ្រឿងញៀនចំនួន ៨កញ្ចប់ នៅនឹងខ្លួនជនសង្ស័យ ព្រមទាំងថង់សម្រាប់វេចខ្ចប់មួយចំនួន និង ទូរសព្ទដៃ១គ្រឿងម៉ាក រេមី នៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣នេះ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងសាកសួរកសាងសំណុំរឿងតាមនិតិនៃវិធីច្បាប់។

ដោយ: L 24

Leave a Reply

Your email address will not be published. Required fields are marked *