ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

យី លោកកូន! ចិត្តខ្លាំងណាស់ ខឹងសុំលុយម្តាយទិញម៉ូតូមិនបាន យកភ្លើងដុ.ត.ផ្ទះឆេះ.ខ្ទេច…

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសចិត្តខ្លាំងម្នាក់ខឹងសុំលុយម្តាយទិញម៉ូតូមិនបាន យកភ្លើងដុតផ្ទះមួយខ្នងឆេះខ្ទេច។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចភូមិចាស់ ឃុំពេជមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលយកភ្លើងដុតផ្ទះខ្លួនឯងនេះមានឈ្មោះ ខឿន សុភីន អាយុ២១ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ មូលហេតុដែលនាំឱ្យរូបគេដុតផ្ទះខ្លួនឯងនេះ ព្រោះតែខឹងរឿងសុំលុយម្តាយយកទៅទិញម៉ូតូមិនបាន។ម្តាយជាម្ចាស់ផ្ទះនេះមានឈ្មោះ ឆឹង លីម ភេទស្រី អាយុ៤៣ឆ្នាំស្នាក់ផ្ទះកើតហេតុ។

ប្រភពពីសមត្ថកិច្ចបានបន្តទៀតថា ផ្ទះដែលឆេះនេះមានទំហំទទឹង៨ម៉ែត្រ បណ្តោយ៩ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តាខាងក្រោមថ្ម ។បណ្តាលឲ្យឆេះខូចខាតសម្ភារ: ទូសម្លៀកបំពាក់១ ស្រូវចំនួន៨បាវ និងសម្ភារៈមួយចំនួនទៀត ហើយជនសង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗ។

នៅក្នុងប្រតិបត្តិការពន្លត់ភ្លើងឆេះផ្ទះនេះ សមត្ថកិច្ចប្រើប្រាស់កម្លាំងចំនួន ១៦នាក់ រថយន្តពន្លត់អគ្គីភ័យចំនួនមួយគ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២រថយន្ត ៕

ដោយ: L 24

Leave a Reply

Your email address will not be published. Required fields are marked *