ព្រៃវែង ៖ នៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៣ នេះ ដោយបានកាយយកចិត្តទុកដាក់ពីសំណាក់លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង លោកវរៈសេនីយ៍ឯក នុត ប៊ុនឌឿន អធិការ នគរបាលក្រុងព្រៃវែង បានធ្វើការអប់រំ ដល់ក្មេងទំនើងចំនួន ១០ នាក់ ដែលមានជម្លោះជិះម៉ូតូដេញជេរគ្នា បង្កភាពអាណាធិបតេយ្យ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ។
បច្ចុប្បន្ន ក្មេងទំនើងទាំង ១០ នាក់ ត្រូវបានធ្វើកិច្ចសន្យាអប់រំ និងបានអញ្ជើញអាណាព្យាបាល ដើម្បីមកធានាយកទៅអប់រំបន្ត៕
ដោយ: L 24