ព័ត៌មានជាតិ

លោកឧត្តមសេនីយន៍ទោ ឈឿន ប៊ុនឆន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការការពារ…

ព្រៃវែង ៖ នៅរសៀលថ្ងៃ ទី ២០ ខែ មីនា ឆ្នាំ ២០២៣ នេះ លោកឧត្តមសេនីយន៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋានគរបាលខេត្តព្រៃវែង បានដឹកនាំ លោក- លោកស្រី ស្នងការរង បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការការពារ សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីកាត់ខ័ណ្ឌសីមា ក្នុងស្រុកពារាំង និងផែនការការពារថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៣ ។

ក្នុងកិច្ចប្រជុំនេះផងដែរ លោក-លោកស្រី ស្នងការរង បានលើកជាមតិយោបល់មួយចំនួន ជូនដល់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បន្ថែមទៀត ដើម្បីឱ្យបេសកកម្មការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងកម្មវិធីទទួលបានជោគជ័យ និងប្រព្រឹត្តទៅដោយរលូន ៕

ដោយ: L 24

Leave a Reply

Your email address will not be published. Required fields are marked *