ព័ត៌មានជាតិ

ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ បន្តយន្តការចុះពិនិត្យផ្ទៀងផ្ទាត់ការ…!

ខេត្តព្រះសីហនុ÷
≠================
នៅព្រឹកថ្ងៃព្រហស្បតិ៍÷ ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ បន្តយន្តការចុះពិនិត្យផ្ទៀងផ្ទាត់ការកាន់កាប់ដីជាក់ស្តែងរបស់ប្រជាពលរដ្ឋ លើទីតាំងដីកម្មសិទ្ធិស្របច្បាប់របស់ធនាគារកាណា ឌីយ៉ា
ដឹកនាំដោយលោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ ប្រធានក្រុមការងារបានចុះលើកទីតាំងដីជាក់ស្តែង ដើម្បីពិនិត្យផ្ទៀងផ្ទាត់ការកាន់កាប់ដីជាក់ស្តែងរបស់ប្រជាពលរដ្ឋ លើទីតាំងដីកម្មសិទ្ធិស្របច្បាប់របស់ធនាគារ កាណា ឌីយ៉ា ស្ថិតនៅ ចំនុចអូត្រាវ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមសំណូមពររបស់ប្រជាពលរដ្ឋចំនួន ១៦៧គ្រួសារ ដែលបានដាក់ពាក្យ ទទួលយកគោលការដោះស្រាយដីឡូទំហំ ៥× ២០
ម៉ែត ពីធនាគារ កាណា ឌីយ៉ា ក្រោមការសម្របសម្រួលពីរដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យរបស់រដ្ឋបាលខេត្ត ពិនិត្យឃើញថាបងប្អូន មួយចំនួនធំ( ប្រមាន៩០%)បានសារទរចំពោះ ការដោះស្រាយសម្របសម្រួល ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ដើម្បី បញ្ចប់ទំនាស់ដីធ្លីជាមួយធនាគារកាណាឌីយ៉ា ក្នុងភូមិសាស្ត្រចំណុចអូត្រាវភូមិចំណូលទៅរាមឃុំឃុំអត្រាណស្រុកព្រៃនប់ខេត្តព្រះសីហនុ ថ្ងៃទី១៦ មីនា ឆ្នាំ២០២៣ L 42

Leave a Reply

Your email address will not be published. Required fields are marked *