ខេត្តព្រៃវែង…………នៅវេលាម៉ោង 2:40នាទីល្ងាចថ្ងៃអាទិត្យទី 12 ខែ មីនាឆ្នាំ 2023 លោក ស៊ាង សៀវឡុង ជាចាងហ្វាងនៃអង្គភាពសារព័ត៌មាន SL TV ONLINE បានចុះសួរសុខទុក្ខលោកពូ ដែលគ្រោះថ្នាក់ចរាចរណ៍និងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រែកខ្សាយ
ដោយលោកពូជិះម៉ូតូពីរភ្នំពេញទៅស្រុកព្រះស្ដេចដល់ចំណុចឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏បានរអិលខ្សាច់ដួលប៉ះជាមួយរថយន្តដោយម្ចាស់រថយន្តមានចិត្តល្អបានជូនលោកពូទៅមន្ទីរពេទ្យនិងចេញលុយព្យាបាលថែមទៀតផង
នេះគឺជាគំរូមួយដ៏ល្អណាស់និងជាសារដាស់តឿនដល់បងប្អូនជាតៃកុងរថយន្តឲ្យចេះទទួលស្គាល់នៅកំហុសឆ្គងរបស់ខ្លួនដូចជាម្ចាស់រថយន្តខាងលើនេះផងដែរ។
ថ្ងៃទី 12 ខែ 3 ឆ្នាំ 2023
រៀបរៀងអត្ថបទដោយL13