ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នេះបានថា អុី អើយ អុី លេងទាល់តែបានវាស់កម្ពស់! ប៉ុណ្ណឹងហើយមើលទៅឈប់លេងបានដែររឺអត់អុី…?

ខេត្តពោធិ៍សាត់ : កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០៥នាទី កម្លាំងប៉ុស្តិ៍រំលេចចំនួន ៥នាក់បានចុះបង្ក្រាបល្បែងស៊ីសង(បៀរ) នៅផ្ទះរបស់ឈ្មោះ មឿន រិទ្ធ ភេទស្រីអាយុ ៤១ ឆ្នាំរស់នៅភូមិខ្វាវ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

លទ្ធផលបង្ក្រាបបាន
_ បៀរចំនួន ៥៧ សន្លឹក
_ កម្រាលក្រដាសកេះចំនួន ១
_ អ្នកលេងចំនួន ៧នាក់។

ចំពោះម្ចាស់ផ្ទះនិងអ្នកលេងទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកមកប៉ុស្តិ៍ដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យា មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទបន្តទៀត ហើយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕

ដោយ: L24

Leave a Reply

Your email address will not be published. Required fields are marked *