ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រមាញ់បានហើយករណីប៉ុនប៉ង.ប្ល.ន់សម្លា.ប់យករថយន្តតែមិនបានសម្រេច…

ភ្នំពេញ : ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងមានការចង្អុលបង្ហាញពី ឯកឧត្តម អគ្គស្នងការរងទទួលផែន នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ,ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ,ឯកឧត្តម ឧត្តម សេនីយ៍ឯក ង៉េង ជួ ប្រធានាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជា្កកម្លាំងបើកការស្រាវជ្រាវជាបន្ទាន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងមានការសហការណ៍ជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងស្នងការរដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះស្រាវជ្រាវបំបែកសំណុំរឿងលួចមានស្ថានទម្ងន់ទោស (យកខ្សែហ្វាំងកង់រឹត ក ប្លន់រថយន្តព្រូស) ទៅលើជនរងគ្រោះមានឈ្មោះ លាប កំសាន្ត ភេទប្រុស អាយុ ៤០ ឆ្នាំ នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង ២២ : ៣០ នាទី នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានជនសង្ស័យចំនួន ០៣នាក់ បានហៅរថយន្តតាក់ស៊ី តាមរយៈ (app ) របស់ជនរងគ្រោះឈ្មោះ លាប កំសាន្ត អោយដឹកពួកគេទៅក្លឹប X ZOOM នៅម្ដុំផ្សារចោមចៅ ។ ពេលធ្វើដំណើរដល់ចំណុចកើតហេតុខាងលើក៏ត្រូវជនសង្ស័យចំនួន ០៣នាក់ នោះធ្វើសកម្មភាពយកខ្សែហ្វាំងកង់រឹត កជនរងគ្រោះ ប៉ុន្តែ ឈ្មោះ លាប កំសាន្ត (ជន រងគ្រោះ) បានចាប់ទាន់ក៏បានរេចង្កូតរថយន្តទៅបុកគូទរថយន្តកូរ៉េពីក្រោយបណ្តាលអោយខូចខាតរថយន្តផ្នែកខាងមុខ ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យទាំង០៣នាក់ រត់គេចខ្លួនបាត់តែម្ដង ។

លុះមកដល់ថ្ងៃទី២៨ ខែកម្ភៈឆ្នាំ២០២៣ កំលាំងនាយកដ្ឋានព្រហ្មទណ្ឌបានដឹកនាំសហការជាមួយស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆន ចំរើន ហៅរាជ ភេទប្រុស អាយុ ២២ឆ្នាំ នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីឃាត់ខ្លួន ឆន ចំរើន ហៅរាជ​ បន្ទាប់ពីធ្វើការសាកសួររួច នៅទី០១ ខែមីនា ឆ្នាំ២០២៣ កំលាំងនាយកដ្ឋានព្រហ្មទណ្ឌបានដឹកនាំសហការជាមួយស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការរដ្ឋាននគរបាលខេត្តត្បូងឃុំ បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យម្នាក់ទៀត រួចមកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត

ដោយ: L24

Leave a Reply

Your email address will not be published. Required fields are marked *