ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញប្រកាសចូលកាន់តំណែងអគ្គស្នងការរង និងប្រធាននាយកដ្ឋានវិទ្យុទាក់ទង…

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ អញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ អគ្គស្នងការរង​នគរបាល​ជាតិ មួយរូបនិងប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

អគ្គស្នងការរងនគរបាលជាតិ ​ដែលត្រូវប្រកាសចូលកាន់តំណែង​ គឺលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលមុនចូលកាន់តំណែងលោក ជាស្នងការនគរបាលខេត្តព្រៃវែង ​និងលោកឧត្តមសេយ៍ទោ ផាន់ សុផល ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង​ ជំនួសលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដែលត្រូវបញ្ចប់មុខតំណែង និងទៅកាន់តួនាទីថ្មី៕

ដោយ: L.24

Leave a Reply

Your email address will not be published. Required fields are marked *