ព័ត៌មានជាតិ

បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) ត្រង់ចំណុចទួលនិម្មិត ស្ថិតក្នុងភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងចុះសហការជាមួយមន្ត្រីមូលដ្ឋាន ធ្វើការបង្ក្រាបទីតាំងក្រុមលេងល្បែងស៊ីសង។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ព័ត៌មានពីប្រជាពលរដ្ឋ អំពីការប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ខុសច្បាប់ ភ្លាមនោះលោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការស្រុកតាលោសែនជ័យនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍ សាត់ ដឹងនាំកម្លាំងជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់អាប៉ោង ត្រង់ចំណុចទួលនិម្មិត ស្ថិតក្នុងភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះទៅដល់អ្នកលេងល្បែងស៊ីសងបានដឹងខ្លួនមុនក៏គ្នារត់គេចខ្លួនបាត់អស់ ដោយបានបន្សល់ ទុកនៅកន្ទេលកំរាលលេងចំនួន១ បន្ទាប់មកត្រូវបានសមត្ថកិច្ចប្រមូលដុតកម្ទេចចោលនិងកន្លែងកើតហេតុ៕

ដោយ : L.24

Leave a Reply

Your email address will not be published. Required fields are marked *