ព័ត៌មានជាតិ

បង្ក្រាបទីតាំងម៉ាស្សា កោសជប់មួយកន្លែង ឃាត់ខ្លួនមនុស្ស ៥នាក់ និងដកហូតវត្ថុតាងមួយចំនួន

ភ្នំពេញ ៖ កាលពី យប់ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្បែរស្តុបក្បាលថ្នល់ តាមបណ្ដោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ទីតាំងម៉ាស្សា និងកោសជប់មួយកន្លែងយីហោ456 ដែលលួចបេីកសេវាកម្មផ្លូវភេទ ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ធ្វេីការឆ្មក់បង្រ្កាបដោយឃាត់មនុស្ស០៥នាក់និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន ។ ទីតាំងនេះត្រូវបានកម្លាំងនគរបាលជំនាញបេីកស្រាវជ្រាវជាច្រេីនថ្ងៃមកហេីយ ទេីបដឹងច្បាស់ថា មានលួចទទួលបំរេីសេវាកម្មផ្លូវភេទ ក៏រាយការណ៍ទៅថ្នាក់លេីសុំគោលការណ៍ដាក់កម្លាំងចុះបង្ក្រាបតែម្ដង ដោយឃាត់មនុស្សស្រី០៥នាក់ ក្នុងនោះមានមេការម្នាក់ និងដកហូតវត្ថុតាងដែលពាក់ព័ន្ធបានមួយចំនួនផងដែរ ។
ក្រោយពីបញ្ចប់ប្រតិបត្តិការនេះរួច ទីតាំងនេះ ត្រូវបានបិទជាបណ្ដោះអាសន្ន ។ រីឯមនុស្សស្រីចំនួន០៥នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញដឹកបញ្ចូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ដេីម្បីរង់ចាំអនុវត្តបន្តតាមនីតិវិធី ៕

ដោយ: L 24

Leave a Reply

Your email address will not be published. Required fields are marked *