ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្ទាក់ប្ល. ន បានសំរេចចូលក ុ ក ក៏បានសំរេច

បន្ទាយមានជ័យៈ ករណីនេះ បានកើតឡើង នៅ យប់ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចនគរបាល បានចុះស្រាវជ្រាវ ហើយបាន ឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន ៨ នាក់ នៅពេលជនរងគ្រោះម្នាក់ ជាម្ចាស់ម៉ួតូ បានប្តឹងចោទថា ជនសង្ស័យបានស្ទាក់ប្លន់។

ជនរងគ្រោះ មានឈ្មោះ ស៊ុយ ម៉ារ៉ាឌី ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខាងមុខមន្ទីរពហុព្យាបាល កូនដំរី ខ្លួនកំពុងជិះម៉ូតូធម្មតា ស្រាប់តែមាន បុរសជនសង្ស័យ ចំនួន ២ នាក់ ជិះម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ជិះមកដល់ជិត និងដេញតាមខ្លួន រហូតមកដល់ចំណុច ផ្លូវចូលភូមិដុងអារញ្ញ។ ខ្លួនក៏បានចាប់ហ្វ្រាំងម៉ូតូ ផ្ដួលនៅនឹងថ្នល់ជាតិ ក្រោយមកជនសង្ស័យទាំងពីរនាក់ បានឈប់ម៉ូតូ ប្រុងដក ដូចជាអាវុធអ្វីមួយ ។ ខ្លួនឃើញដូច្នេះ ក៏រត់ចូលប្រឡាយ នៅខាងឆ្វេងដៃ មួយសន្ទុះ ខ្លួន ក៏ឡើងមកលើថ្នល់វិញ ស្រាប់តែបាត់ម៉ូតូតែម្ដង ។ បន្ទាប់មក ខ្លួនក៏បានរាយការណ៍ ជូនសមត្ថកិច្ច ដើម្បីជួយធ្វើអន្តរាគមន៍។

តបនឹងករណីនេះ លោកវរសេនីយ៍ឯក សៅ សារឿន បានដឹកនាំកម្លាំងនគរបាលផែន ជំនាញ និងកម្លាំងប៉ុស្តិ៍ទាំង៥ បើកការស្រាវជ្រាវ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានដល់ទៅចំនួន ៨ នាក់ ម៉ូតូ ៣ គ្រឿង នៅកាស៊ីណូហ្គោដវ៉ើល (Good World Casino ) ផ្លូវដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត យកមកសួរនាំ នៅអធិការដ្ឋាន និងបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត។

ក្រុមជនសង្ស័យ បានសារ ភាពថា ខ្លួនបានធ្វើសកម្មភាពតាមវាយ និងបានយកម៉ូតូជនរងគ្រោះនោះមែន ហើយ ភ្លាមៗនោះ បានបើកគេចខ្លួនពីសង្កាត់និមិត្ត ទៅកណ្តាលក្រុងប៉ោយប៉ែត ជាទីដែល សមត្ថកិច្ច ឃាត់ខ្លួនបាន ៕

ដោយ: L.24. SENG Nano

Leave a Reply

Your email address will not be published. Required fields are marked *