ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាកសិករក្នុងឃុំក្រាំងយ៉ូវសូមឲ្យអាជ្ញាធរមូលដ្ឋានមាន….!

(ស្រុកស្អាង) ដោយសារតែទឹកជំនន់ទឹកភ្លៀងដែលបានធ្លាក់មកពីខេត្តកំពង់ស្ពឺធ្វើឲ្រមានការខូចខាតផ្ទះសម្បែងដំណាំកសិផលជាច្រើនរយហិចតា។ ចំពោះបច្ចុប្បន្នភាពដែលមានការលិចលង់ស្រូវរបស់ប្រជាកសិករគឺប្រហែលជាចូលដល់ពាន់ហិចតាហើយគួររំលឹកផងផងដែរថាការលឹចលង់មានបីផ្នែកគឺ៖
១. ផ្នែកខាងលើបច្ចុប្បន្នស្រកមួយម៉ែតជាងហើយដែលមានការលិចលង់ពីបឹងជើងលោង រហូតដល់ស្អាងភ្នំ
២. ផ្នែកក្រោមទ្វាទឹកចាប់ពីអូរអណ្ដូង អូរលៃ រហូតដ់ចំលងគ្រោះនៅតែបន្តឡើង
៣. ផ្នែកខាងទន្លេពីកោះខែល ទៅក្រោមតាមស្ទឹងកូនជ្រេនៅតែបន្តឡើង។
ជាមូលហេតុតាមសម្ដីប្រជាកសិករផ្នែកខាងក្រោមមានគឺចាប់ពីអូអណ្ដូង ដល់អូរលៃ និងចំលងគ្រោះ ហើយនឹងពីកោះខែលដល់ស្ទឹងកូនជ្រេ បានសំនូមពរដល់អាជ្ញាធរជួយសិក្សាវិភាគមើផងថាគួរតែបន្តឲ្យផ្នែកខាងក្រោមនៅតែបន្តលិចលង់ឬមានវិធានការឲ្យសមស្របដល់ប្រជាកសិករទាំសងខាង។
ជាពិសេសលោកមេឃុំក្រាំងយ៉ូវគួរតែពិចារណាមើលការលិចផ្នែកខាងក្រោមចូលពាន់ហិចតាហើយលោកមេឃុំបើមិនរកដំណោះស្រាយឲ្យសមទាំងខាងលើនឹងខាងក្រោមទេនោះផ្នែកខាងក្រោមគ្មានលុយបង់ធានាគារទេសូមលោកមេឃុំមើលប្រជាកសិករផង….!
រាយការណ៍ចេញពីស្រុកស្អាង ក្រាំងយ៉ូវ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។
រៀបរៀងអត្តបទដោយ L14

Leave a Reply

Your email address will not be published. Required fields are marked *