ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចឃុំ….!

ប្រជាកសិករឃុំក្រាំងយ៉ូវ ព្រមទាំងលោកមេឃុំក្រាំងយ៉ូវ ហើយសមាជិកក្រុមព្រឹក្សារឃុំក្រាំងយ៉ូវ និង កម្លាំងសមត្ថកិច្ចឃុំកោះខែលសហការគ្នាជាមួយប្រជាពលរដ្ឋកទួលស្លែងបានចុះដកធ្នួសរបស់ប្រជានេសាទនៅតាមស្ទឹងកូនជ្រេដែលឆ្លងកាត់ភូមិព្រែកគ្រែង និង ពតពុល។ ការដកធ្នួសនេះគឺដោយសារតែជំនន់ទឹកភ្លៀងដែលធ្លាក់ពីខេត្តកំពង់ស្ពឺ។ ចំពោះជំនន់ទឹកភ្លៀងនាខែទឹកស្រក នេះបានបណ្ដាលឲ្យខូចខាតដំណាំស្រូវប្រាំងប្រជាកសិករប្រហែលជា២០០ ហិតាជាងហើយ ហើយក៏នៅបន្តលិចជាបន្តបន្ទាប់ទៀត។ ការចុះដកធ្នួសនេះគឺនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣
រាយការណ៍ដោយ L14!

Leave a Reply

Your email address will not be published. Required fields are marked *