ព័ត៌មានជាតិ

ពលរដ្ឋមិនសុខចិត្ត….!

ប្រជាពលរដ្ឋ ១៤គ្រួសារ ចោទប្រកាន់លោក ផាន់ ដា និងលោក កេ ចាន់
ថា៖ បានក្លែងឯកសាររំលោភលើការស្រោចស្រពលើផ្ទៃដីជាង ៤០ហិកតានិងស្នើសុំទៅលោកអភិបាលខេត្តតាកែវលោកអភិបាលស្រុកអង្គរបុរីជួយរកដំណោះស្រាយ !

ខេត្តតាកែវ៖ យោងតាមពាក្យបណ្តឹង
របស់ប្រជាពលរដ្ឋ ១៤គ្រួសារ ដែលបានប្តឹងចោទប្រកាន់ទៅលើលោក ផាន់ ដា និងលោក កេ ចាន់ ! ថាបានក្លែងឯកសារ និងឃុបឃិតជាប្រព័ន្ធជាមួយលោកមេភូមិ មេឃុំ បង្ខំឲ្យស៊ីញ៉េវាយត្រា យកទីតាំងប្រឡាយទឹកដើម្បីបង្កើតជាសហគមន៍បូមទឹកស្រោចស្រពស្រែប្រាំងចំនួនជាង ៤០ហិកតា ដែលទីតាំងខាងលើនេះ ស្ថិតកនុងភូមិទួលសាំង (ក) ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ លន ទីន ភេទប្រុស អាយុ ៣២ឆ្នាំ និងឈ្មោះ ខៀវ គិត ដែលមានខ្លឹមសារដូចខាងក្រោម៖

សំណើរសុំប្តឹងឈ្មោះ ផាន់ ដា និងឈ្មោះ កេ ចាន់ និងបក្សពួកមួយចំនួនទៀត អំពីករណីលួចលើករំកិលម៉ាស៊ីនបូមទឹកចំនួន ០២ គ្រឿង របស់ខ្ញុំបាទ ចេញពីចំណុចប្រឡាយទួលអំពិល ស្ថិតក្នុងភូមិទួលសាំង(ក) ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដោយគ្មានការអនុញ្ញាត្តពីពួកខ្ញុំបាទ ដែលជាម្ចាស់ម៉ាស៊ីនឡើយ ហើយបក្សពួករបស់គេយកម៉ាស៊ីនបូមទឹករបស់គេដាក់ជំនួសមកវិញ ។

តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទ/នាងខ្ញុំ សូមគោរពអនុញ្ញាត្តជម្រាបលោកអភិបាលស្រុក មេត្តាទានជ្រាបថា៖ «ខ្ញុំបាទទាំងពីរនាក់ បានគ្រប់គ្រងម៉ាស៊ីនបូមទឹករបស់សហគមន៍ខាងលើ កាលពីខែសីហា ឆ្នាំ២០១៩ មកម្លេះ ដោយមានការទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំ-ស្រុក ខ្ញុំទាំងពីរនាក់បានទៅទំនាក់ទំនងធ្វើច្បាប់ទម្លាប់ ខណៈនោះធ្វើបានត្រឹមមេភូមិ មេឃុំ និងស្រុកបានទទួលស្គាល់ឲ្យខ្ញុំបាទទាំងពីរនាក់ធ្វើអាជីវកម្មបូមទឹក ដោយមិនចាំបាច់ចេញក្រដាសស្នាមទេ ពីព្រោះដីរបស់សហគមន៍ បន្ទាប់មកខ្ញុំទាំងពីរនាក់បានគ្រប់គ្រងរហូតមកដល់បច្ចុប្បន្ន» ។

សូមបញ្ជាក់៖ ប្រឡាយព្រែកនេះ គឺជារបស់សហគមន៍ដែលបានកសាង ហើយផ្ទេរសិទ្ធិឲ្យមកឈ្មោះខ្ញុំបាទទាំងពីរនាក់ ហើយមានកិច្ចសន្យាស្នាមមេដៃក្រុមសហគមន៍ទទួលប្រាក់ពីរពួកខ្ញុំបាទមានរាយនាមដូចខាងក្រោយ៖ សាំង សុខុម, ឡាត់ គឿន, ពេជ គី, ខៀវ គឹត, គុង កាន់, វី សម្បត្តិ, ចាន់ ដា, សឿន កេង, ជាតិ ថន, ហេង កេន ដែលបានបង់ប្រាក់ចំនួន ១០លានរៀល ៨០ម៉ឺនរៀល ហើយបានភ្ជាប់មកជាមួយស្នាមមេដៃ និងកិច្ចសន្យាទទួលប្រាក់មួយច្បាប់ កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៣ វេលាម៉ោង ៣រសៀល ឲ្យទៅឈ្មោះ ផាន់ ដា, កេ ចាន់ និងបក្សពួករបស់គេដែលបានធ្វើសកម្មភាពលួចរំកិលម៉ាស៊ីនបូមទឹករបស់ពួកខ្ញុំចេញពីរទីតាំងដើមដោយមិនឲ្យខ្ញុំធ្វើការបូមទឹកស្រោចស្រពស្រែប្រាំងបន្តទៀតទេ ។

យោងតាមការចោទប្រកាន់របស់ប្រជាពលរដ្ឋ ១៤គ្រួសារខាងលើ អាជ្ញាធរឃុំមានលោក ហែម ឃិត បានរៀបរាប់បំប្លែងយ៉ាងដូច្នេះថា៖ រឿងរ៉ាវទាំងអស់ខាងលើ លោកបានទទួលស្គាល់តាំងពីលោកនៅជាក្រុមប្រឹក្សាឃុំ រហូតមកដល់បច្ចុប្បន្ន ទើបលោកឡើងកាន់តំណែងជាមេឃុំ ហើយភារកិច្ច និងករណីខាងលើ គឺហួសដែនសមត្ថកិច្ចរបស់លោកទៅហើយ ដោយសារពាក្យបណ្តឹងទាំងអស់នេះ ឡើងទៅដល់សាលាដំបូងខេត្តតាកែវរួចបាត់ទៅហើយ ក៏ប៉ុន្តែលោកនៅតែមានភាពសម្របសម្រួលដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋខ្លះដែរ ប៉ុន្តែភាគីទាំងពីរ គឺមិនចុះសម្រុងគ្នានៅឡើយទេ រហូតមកដល់ពេលនេះ ក្នុងនាមលោកជាអាជ្ញាធរឃុំ សូមរៀបរាប់ជូនលោកអ្នកសារព័ត៌មានដូចខាងលើ ។

គួរបញ្ជាក់ថា ក្រោមការចោទប្រកាន់ក្នុងករណីខាងលើ មិនខុសពីពាក្យចាស់លោកពោលថា ទន្សោងគោព្រៃ ធំស៊ីដោយធំ តូចស៊ីដោយតូច រួចផឹកទឹកដងអូរ ។ វាជាករណីមួយដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការក្តៅក្រហាយជាខ្លាំងដោយទង្វើឃុបឃិតរបស់លោក ផាន់ ដា និងលោក កេ ចាន់ ក្លែងឯកសារដោយមេភូមិ មេឃុំ អនុញ្ញាតច្បាប់ឲ្យសហគមន៍លោកទាំង ២នេះ បូមទឹកស្រោចស្រពស្រែប្រាំងផ្តាច់មុខតែខ្លួនឯងប៉ុណ្ណោះ ។ ដោយករណីខាងលើនេះ មានការសម្របសម្រួលពីលោកមេភូមិ មេឃុំ អភិបាលស្រុកពិសេស លោកប្រធានសាលាដំបូងខេត្តតាកែវថែមទៀតផង ។
ក្រោមការរៀបរាប់របស់ប្រជាពលរដ្ឋទាំង ១៤គ្រួសារ អមដោយសំឡេងអួលដើមក និងខឹងសម្បារដ៏ក្តៅក្រហាយរបស់បងប្អូនប្រជាពលរដ្ឋទាំង ១៤គ្រួសារ គឺពលរដ្ឋទាំងរយគ្រួសារ បានគាំទ្រយ៉ាងពេញទំហឹង និងអាណិតអាសូមដល់14គ្រួសារនេះផង ៕ រៀបរៀងអត្ថបទឡើងដោយ
L13

Leave a Reply

Your email address will not be published. Required fields are marked *