ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ព្រះរាជអាជ្ញារង…..បុក»«ពេញ…..!

ព្រះរាជអាជ្ញារង ខេត្តព្រះសីហនុ ឈ្មោះអុីវ ត្រាយ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវលេខ១៤៨ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦-១៧
តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ច ខេត្តព្រះសីហនុដែលអង្គភាពយើងទើបតែទទួលបាននៅល្ងាចថ្ងៃទី១១ ខែមករាឆ្នាំ២០២៣នេះ បានឱ្យដឹងថា កាលពី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវលេខ១៤៨ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦-១៧ ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរអ្នកបើកបរ រថយន្តម្នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក ATOS ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2Q&-3706 បើកបរដោយឈ្មោះលឹម វណ្ណលាភ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នកលក់ម្ហូបចល័ត មានទីលំនៅ ឃុំកុំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបើកបរក្នុងទិសដៅចេញពីស្រុកស្ទឹងហាវ ទៅក្រុងព្រះសីហនុ លុះមកដល់ចំណុចខាងលើដោយមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យផ្លូវរអិល ក៏បានទៅបុកជាមួយរថយន្ត០១គ្រឿងទៀតម៉ាក ឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ BC-3654 ដែលបើកក្នុងទិសដៅពីខេត្តព្រះសីហនុមកស្រុកស្ទឹងហាវ (ទិសដៅបញ្ច្រាសគ្នា) បើកបរដោយព្រះរាជអាជ្ញារង ខេត្តព្រះសីហនុឈ្មោះ អុីវ ត្រាយ ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិ០២ ឃុំទំនប់រលក ស្រុកស្ទឹងហាវខេត្តព្រះសីហនុ

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យអ្នកបើកបររថយន្តម៉ាក ATOS ឈ្មោះលឹម វណ្ណលាភ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ វត្ថុតាង(រថយន្ត)ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីចាត់ការទៅតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *