ព័ត៌មានជាតិ

ភ្នំមួយខ្លាបី ខេត្ត ព្រះសីហនុ!

យោងតាមសម្ដី លោក ជិន វ៉ាន់ថន បាន អះអាងថារូបលោកជាម្ចាស់ដីដើម
ដែលស្ថិតនៅចំណុច ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ
រូបលោកជាម្ចាស់ដីផ្ទាល់បានលក់ ដីទំហំ 4 ហិចតាទៅឱ្យឧកញ៉ា លឹម ហ៊ុយឡេង តាំងពីឆ្នាំ 1996 មកដល់បច្ចុប្បន្ន
តែមកដល់បច្ចុប្បន្ននេះមានលេច មុខ ឧកញ៉ា អ៊ូ ឆាយ
អះអាងថាដីនោះជារបស់ខ្លួន និងមានឯកសារគ្រប់គ្រាន់
លោក ជិន វ៉ាន់ ថន បញ្ជាក់ទៀតថាមិនដឹងលោកឧកញ៉ា អ៊ូ ឆាយ បានឯកសារឬទិញដីនោះមកពីណាទេ
នៅពេលថ្មីៗនេះលោក ឧកញ៉ា លឹម ហ៊ុយ ឡេងបានដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីបើកការស៊ើបអង្កេតរហូតមានការជំនុំជម្រះនៅថ្ងៃទី 17 ខែតុលាឆ្នាំ 2022 ប៉ុន្តែលោកឧកញ៉ាអ៊ូឆាយមិនបានចូលរួមទេ
នៅពេលថ្មីៗនេះស្រាប់តែ លោកឧកញ៉ាអ៊ូឆាយបានដាក់គ្រឿងចក្រឈូសឆាយនិងកាយនៅលើដីដែលកំពុងតែមានទំនាស់ នៅពាក្យបណ្ដឹងរក្សាការពារ នៅឡើយ
ប្រហែលជាមានអាគារធំៗនៅពីក្រោយលោកឧកញ៉ាអ៊ូ ឆាយ ហើយមើលទៅបានជាហ៊ានដាក់គ្រឿងចក្រធ្វើបែបនេះ
បងប្អូន តាមដានទាំងអស់គ្នាតើដីមួយកន្លែងនេះគឺជាដីរបស់លោកឧកញ៉ាមួយណាដែលពិតប្រាកដ

ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ រៀបរៀងអត្ថបទដោយ ឡុង ពាវ

Leave a Reply

Your email address will not be published. Required fields are marked *