ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នងស្ទើរអស់ទាំងស្រុង និងរងរបួសធ្ងន់ស្រាល២នាក់ នៅ…!

(ព្រះសីហនុ)៖ អគ្គិភយ័ឆេះបំផ្លាញផ្ទះពលរដ្ឋមួយខ្នង នៅវេលាម៉ោងជាង១០យប់មថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ខេត្តព្រះសីហនុ បណ្តាលរងការខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះ និងមានមនុស្ស២នាក់រងរបួស រលាកភ្លើង។

បើតាមរបាយការណ៍ លោកវរសេនីយ៌ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ផ្ទះមួយខ្នងនេះសង់អំពីឈើខាងលើ និងរៀបឥដ្ឋខាងក្រោម ប្រកស័ង្កសី ដែលមានទំហំ ទទឹង៦ម៉ែត្រ បណ្តោយ៩ម៉ែត្រ ម្ចាស់ផ្ទះមានឈ្មោះ ជុំ សុវណ្ណ ភេទប្រុស អាយុ៥៩ឆ្នាំ បន្ទាប់ពីឆេះផ្ទះមួយខ្នងខាងលើនេះរួចហើយភ្លើងក៏រាលដាលឆេះដល់សំយាបផ្ទះពលរដ្ឋមួយកន្លែងទៀតដែលនៅក្បែរនោះផងដែរ លោកបន្តថាភ្លាមៗនៅមិនទាន់ដឹងពីមូលហេតុនាំឲ្យ
មានអគ្គិភយ័នេះនៅឡើយ។

រីឯអ្នករងរបួសរួមមាន៖
ទី១. ឈ្មោះ ជុំ សុវណ្ណ ភេទប្រុស ម្ចាស់ផ្ទះ (រងរបួសធ្ងន់)បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ
ទី២. ឈ្មោះ ឆាយ មុំ ហៅង៉យ ប្រពន្ធម្ចាស់ផ្ទះ(របួសស្រាល)បញ្ជូន
យកមកសម្រាកនៅគ្លីនិចឯកជន វាលរេញ

ក្នុងឱកាសនោះដែរ លោកអ៉ី ធារិន្ទ អភិបាលស្រុកព្រៃនប់ ក៏បានអញ្ជើញទៅជួបផ្ទាល់ ដើម្បីសួរសុខទុក្ខអ្នករងរបួស និងជួយអន្តរាគមន៍ផងដែរ៕

ព្រះសីហនុថ្ងៃទី 9 ខែមករាឆ្នាំ 2023

រាយការណ៍ដោយL 42

រៀបរៀងអត្តបទដោយ L 13

Leave a Reply

Your email address will not be published. Required fields are marked *