ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីឆរបោក!

ព័ត៌មានបឋម
========
ភ្នំពេញ យោងតាមសម្ដី ម្ចាស់ ដើមបណ្ដឹង ឈ្មោះ មាស នល័ក្ខទេវី ដែលមានអាសយដ្ឋាន សង្កាត់ ផ្សារដេប៉ូ២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ បានប្រាប់មកអង្គភាពសារព័ត៌មានថា ឈ្មោះ សុខ មុន្នី និង រ័ត្ន ផានី មានទីលំនៅភូមិ ព្រែកកក់ ឃុំ ព្រែកបាក់ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម បានរួមគ្នាពីរនាក់ប្ដីប្រពន្ធមកខ្ចីប្រាក់ពីឈ្មោះ មាស នល័ក្ខ ទេវី លើកទី 1ចំនួន 10000$ ដុល្លារអាមេរិកដើម្បីទៅទិញអង្ករយកមកលក់ហើយមិនបានធ្វើឯកសារទេដោយខ្លួនជាម្ចាស់លុយជឿរនឹងទុកចិត្តទៅលើបុគ្គលទាំងពីរនេះដោយសាជាអ្នកជិតខាងគ្នាហើយសន្យាថាខ្ចីតែ3-4ថ្ងែទេ សងវិញហើយ

ខ្ចីនៅថ្ងៃទី20 ខែ 5 ឆ្នាំ 2018 ថានឹងព្រមសងនៅថ្ងៃទី 20 ខែ 8 ឆ្នាំ 2018 ក្រោយមក សុខ មុន្នី នឹង រ័ត្ន ផានី បានគំរាមថាបើមិនឲ្យ ខ្ចីលុយ2000$ (ដុល្លារ)ទៀតទេបុគ្គលទាំងពីរនោះគឺមិនព្រមធ្វើឯកសារជំពាក់ប្រាក់លើកទីមួយនោះឲ្យឡើយ បន្ទាប់មក អ្នកស្រី មាស នល័ក្ខទេវីក៏បានឲ្យខ្ចីលុយ2000$ដុល្លារថែមទៀត
រហូតមកដល់ឆ្នាំ 2022 លោកស្រីមាស នល័ក្ខទេវី ទៅសួរនាំស្រាប់តែប្ដីប្រពន្ធឈ្មោះសុខ មុន្នី នឹង រ័ត្ន ផានី រូបនោះមិនព្រមសងលុយហើយនិយាយឌឺដងទៅម្ចាស់លុយវិញថាអញមិនសងចង់ប្ដឹងទៅដល់ណាទៅដល់ទៅ ហើយដើមបណ្តឹងក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីឲ្យ សុខ មុន្នី និង រ័ត្ន ផានី ឲ្យចូលខ្លួនមកដោះស្រាយ
តាមដីកាកោះហៅរបស់តុលាការឲ្យចូលខ្លួនមកដោះស្រាយ តែ ឈ្មោះ សុខ មុន្នី និង រ័ត្ន ផានី យកដីការកោះហៅហើយមិនផ្តិតមេដៃទទួលទេហើយមិនចូលខ្លួនមកទៀត បន្ទាប់មកដីកាកោះហៅជាលើកទី 2ក៏ឈ្មោះ សុខ មុន្នី និង រ័ត្ន ផានី នេះមិនចូលខ្លួនមកដែររហូតដល់លើកទី3 មន្ត្រីទទួលបន្ទុកបញ្ជូនឯកសារទៅដល់ផ្ទះតែជនទាំងពីររូបនោះបានបិទទ្វារផ្ទះរត់គេចខ្លួនបាត់ទៅហើយ ការកោះហៅលើកទី3នេះក៏គ្មានការចូលខ្លួនមកដែរ !
តែបែរជា ទទួលបានដំណឹងពីអ្នកជិតខាងថាបុគ្គល សុខ មុន្នី ធ្វើការនៅធនាគារមួយ សូមមិនបញ្ចេញឈ្មោះ ហើយគ្មានការចាត់វិធានការអ្វីសោះទៅលើបុគ្គលទាំងពីររូបនោះ
សូម តុលាការ អយ្យការ និងមេធាវី គណៈមេធាវី អាជ្ញាធរ ជួយរកយុត្តិធម៌ឱ្យដើមបណ្ដឹងផង សូមអរគុណ ….!

ភ្នំពេញថ្ងៃទី 23 ខែធ្នូឆ្នាំ 2022

រៀបរៀងអត្ថបទដោយ L13

Leave a Reply

Your email address will not be published. Required fields are marked *