ព័ត៌មានសិល្បះ និងកីឡា ព័ត៌មានអន្តរជាតិ

Ronaldo ទិញវិមានថ្មី តម្លៃរាប់លានដុល្លាត្រៀមទុកចូល….!

World Cup 2022 មិនទាន់ចាប់ផ្ដើមផង កំពូលកីឡាករ Cristiano Ronaldo បានទាក់ទាញចំណាប់អារម្មណ៍ប្រព័ន្ធផ្សព្វផ្សាយនៅជុំវិញពិភពលោក ដោយសារកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានធ្វើបទសម្ភាសន៍មួយដែលកក្រើកវិស័យកីឡាទូរទាំងពិភពលោក។លើសពីនេះទៀតរូបគាត់បានបើកបង្ហាញវិមានថ្មីដែលទើបទិញចុងក្រោយបំផុត សម្រាប់ទុកសម្រាកលំហែ បន្ទាប់ពីចប់ការប្រកួត World Cup 2022។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនការប្រកួត World Cup កំពូលតារាបាល់ទាត់ Cristiano Ronaldo បានក្លាយជាចំណុចចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក ជាមួយនឹងការបង្អួតផ្ទះវិមានតម្លៃ ២១លានអឺរ៉ូ (ប្រហែល ២១,៨៤១,៦០០ ដុល្លារអាមេរិក) ដែលលោកបានទិញដើម្បីទុកលំហែកាយ ក្រោយព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២បញ្ចប់។

ជាក់ស្ដែង Cristiano Ronaldo បានទិញតាំពីពាក់កណ្តាលឆ្នាំ២០២២ មកម្ល៉េះ ដោយលោកទិញវាមក ក្រោយពេលចាកចេញពី Man ដើម្បីត្រៀមចូលនិវត្តន៍ក្រោយព្រឹត្តិការណ៍ World Cup 2022មែនឬ? ចំពោះវិមានថ្មីរបស់របស់គាត់នេះ មានទីតាំងនៅតំបន់ Cascais ប្រទេសព័រទុយហ្គាល់ សង់លើផ្ទៃដីប្រហែល ២,៧២០ម៉ែត្រការេ មានកម្ពស់បីជាន់ ព័ទ្ធដោយសួនច្បារពណ៌បៃតងទំហំ ៣៤៤ម៉ែត្រការ។

Leave a Reply

Your email address will not be published. Required fields are marked *