ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

យុវជនម្នាក់បើកម៉ូតូបុ.ក.បុរសជាសន្តិសុខម្នាក់ដើរឆ្លងផ្លូវ បណ្តាលឱ្យ.ស្លា.ប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ…!

ភ្នំពេញ ៖ បុរសជាសន្តិសុខយាមនៅធនាគារម្នាក់ បានស្លា.ប់ ក្រោយពេលបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ខណៈដើរឆ្លងផ្លូវទៅទិញអីហូប ក៏ត្រូវយុវជនម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុ.កចំពីមុខពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង១០ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ នៅចំណុចមុខវិទ្យាល័យទួលអំពិល ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឈួន វ៉ាន់ធីរិន អាយុ៤៧ឆ្នាំ មុខរបរ ជាសន្តិសុខយាមនៅធនាគារការណាឌីយ៉ា ជាប់កន្លែងកើតហេតុ បច្ចុប្បន្នរស់នៅក្នុងភូមិ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


==============
ដោយ : កែម ម៉ូវ

👉 0969995651/011520355

Leave a Reply

Your email address will not be published. Required fields are marked *