ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គ្រឿងចក្រ១គ្រឿងចូលគាស់កាយដីជើងភ្នំព្រៃយ៉ាងរលូនហើយដឹកលក់យ៉ាងរំភើយនិងបង្ករឲ្យ…!

បាត់ដំបង: គេសង្កេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ន្ត រឺ ក្រសួងរ៉ែថាមពល និងបរិស្ថាន រដ្ឋបាលព្រៃឈើ និងសហគមន៍មួយចំនួនផងដែរ ក្នុងគោលបំណង ថែរក្សា សម្បត្តិធនធម្មជាតិទាំងនេះ ហើយថ្នាក់ដឹកនាំ បានដាក់កម្លាំងមន្រ្តីជំនាញ ទាំងនោះ នៅតាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រាជធានី មានទាំងគណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុក និងមន្ត្រីជំនាញគ្រប់ស្ថាប័ន្ត ដើម្បីឲ្យមើលថែ ការពារ និង បង្រ្កាបជនល្មើស ដែលលួច ចូលគាស់កាយដីភ្នំនឹងទន្ទ្រានព្រៃផងដែរ ។
ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ន នេះ គេសង្កេត ឃើញថា មន្រ្តី ជំនាញ និង អាជ្ញាធរ ពាក់ព័ន្ធ មួយចំនួន តូច តាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រួមនិងមន្ត្រីជំនាញ មួយចំនួនតូច បែរជា លក់ឧត្តមគតិ ខ្លួនឯង ធ្វើការឃុបឃិត គ្នា ជាមួយក្រុមឈ្មួញ ស៊ីសំណូក សូកប៉ាន់ ជាថ្នូរ និង ការបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញចូលគាស់កាយដីភ្នំព្រៃស្ទើតែរលាយ ហិនហោច ។
សូមបញ្ជាក់ផងដែរថានៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២អង្គភាពសារពត៌មានSL TV onlice បានឃើញគ្រឿងចក្រ១គ្រឿងចូលគាស់កាយដីជើងភ្នំព្រៃយ៉ាងរលូនហើយដឹកលក់យ៉ាងរំភើយនិងបង្ករឲ្យមានការហុយធូលីដីលើផ្ទះប្រជាពលរដ្ឋនៅតំបន់នោះ ស្ថិតនៅចំណុចភ្នំអូរល្ហុង ភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ហេតុនេះពលរដ្ឋ និងមហាជនស្នើសុំដល់ ប្រធានមន្ទីរ រ៉ែនឹងថាមពល ខេត្ត ជាពិសេស ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត មេត្តាជួយដាក់កម្លាំង ចុះត្រួតពិនិត្យនៅម្ចាស់គ្រឿងចក្រ ទាំងនោះផងទាន។ដើម្បីអោយដឹងថាតើការធ្វើអាជីវកម្មនោះស្របច្បាប់ដែរឬទេ? អង្គភាពសារព័ត៌មានយើងខ្ញុំទាក់ទងទៅលោកប្រធានមន្ទីររ៉ែ ថាមពលខេត្តបាត់ដំបង លោកមានប្រសាសន៍ឲ្យសាកសួរទៅថ្នាក់ស្រុក ហេតុនេះខ្ញុំបាទជាអ្នកយកព័ត៌មានដូចជាមិនទាន់ទទួលបានព័ត៌មានច្បាស់ការណាមួយពីមន្រ្តីរ៉ែ ថាមពល នោះឡើយ៕
អត្ថបទ ដោយ ( កែម ម៉ូវ ) (L12)
ទំនាក់ទំនង

ផ្សាយព័ត៌មានតាមរយៈលេខទូរសព្ទ

070500010/ 011520355/ 0716218855

Leave a Reply

Your email address will not be published. Required fields are marked *