ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខ្ចីម៉ូតូមេ ម៉ាក Scoopy ពាក់ស្លាកលេខនគរបាល 1-5683 ជិះដេញ…..!

យុវជនម្នាក់ខ្ចីម៉ូតូមេ ម៉ាក Scoopy ពាក់ស្លាកលេខនគរបាល 1-5683 ជិះដេញតាមស្ទាក់និងដកកាំភ្លេី.ងខ្លីជ័រចេញពីចង្កេះ ភ្ជង់សំឡុតបុរសនារី២នាក់ជិះម៉ូតូឌុបគ្នា ដោយមិនទាន់ដឹងមូលហេតុ​ ទេីបបុរសនារីទាំងពីរនាក់នោះស្រែកឆោឡោ​ នៅផ្លូវកែងវត្តស្ទឹងមានជ័យ ផ្អេីលកម្លាំងល្បាត​អន្តរាគមន៍អធិការដ្ឋានខណ្ឌមានជ័យ ដែលនៅក្បែរនោះ ចេញជួយអន្តរាគមន៍​ ប្រដេញតាម តែយុវជនចិត្តសឿងនោះដកកាំភ្លេីងជ័រនោះភ្ជង់សមត្ថកិច្ចវិញទៀត ទំរាំតាមឃាត់បាននៅក្រោយវិទ្យាល័យជាស៊ីមសាមគ្គី ទេីបដឹងថា​ កាំភ្លេីងជ័រ រួចនាំមកសួរនាំនៅប៉ុស្តិ៍ស្ទឹងមានជ័យទី១​ កាលពីយប់ពាក់កណ្ដាលអាធ្រាតថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២២. អត្ថបទដោយ កែម ម៉ូវ ទំនាក់ទំនងលេខទូរសព្ទ 070500010/ 011520355 សូមអរគុណ។

Leave a Reply

Your email address will not be published. Required fields are marked *