ថ្ងែទី24 ខែតុលា ឆ្នាំ2022 (ភូមិត្រពាំងធំនឹងភូមិត្រពាំងសង្កែ ស្ថិក្នុង ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត)
===========================
គណៈកម្មការសហគមន៍នេសាទ ត្រពាំងសង្កែ បានសហការជាមួយ រដ្ឋបាលស្រុកទឹកឈូ អធិការដ្ឋានស្រុកទឹកឈូ រដ្ឋបាលឃុំត្រពាំងសង្កែ ប៉ុស្ដិ៍រដ្ឋាលឃុំត្រពាំងសង្កែ និងលោកមេភូមិទាំង3ភូមិ
#គោលបំណង
1/ដើម្បីបង្កើនការយល់ដឹង និងចូលរួមថែរក្សាធនធានធម្មជាតិ ជីវចម្រុះក្នុងសហគមន៍នេសាទ ពីសំណាក់ប្រជានេសាទ
2/ដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងពីឧបករណ៍នេសាទល្មើសច្បាប់ ដល់សមាជិកសហគមន៍ បង្គារកុំឲ្យសមាជិកសហគមន៍មានប្រើប្រាស់ឧបករណ៍ល្មើសដោយមិនដឹងខ្លួន
#ការរំពឹងទុក
—អ្នកចូលរួមទាំងអស់នឹងបានយល់ច្បាស់ ពីឧបករណ៍នេសាទណាខ្លះដែលច្បាប់អនុញ្ញាត ហើយឧបករណ៍ណាដែលច្បាប់បានហាមឃាត់
—សមាជិកសហគមន៍ និងអ្នកនេសាទបានដឹងនិងចូលរួមការពារ និងទប់ស្កាត់បទល្មើសនេសាទ
#អ្នកចូលរួម
—លោកអធិការស្រុកទឹកឈូ (1រូប)
—លោក មន្ត្រី ន.ប ស្រុកទឹកឈូ (1រូប)
—លោក ជំទប់ទី1 ឃុំត្រពាំងសង្កែ (1រូប)
—លោក នាយប៉ុស្ដិ៍ រដ្ឋបាលឃុំត្រពាំងសង្កែ(1រូប)
—លោក មេភូមិត្រពាំងធំ (1រូប)
—លោក មេភូមិត្រពាំងសង្កែ (1រូប)
—លោកប្រធានបណ្ដាញសហគមន៍ខេត្តកំពត(1រូប)
—ក្រុមការងារនិងគណៈកម្មការសហគមន៍នេសាទត្រពាំងសង្កែ(10រូប)
—សមាជិកសហគមន៍នេសាទភូមិត្រពាំងសង្កែ ចំនួន(177រូប)
សរុបអ្នកចូលរួមចំនួន194នាក់
#គាំទ្រថវិកាដោយ (អង្គកា CWDCC .អាក់ សុីន អេត . EU )
✏️L25