ព័ត៌មានជាតិ

#ក្រុមយុវជនការពារសន្តិភាព

កណ្តាល៖​ នៅព្រឹកថ្ងៃអាទិត្យទី១៦ ខែតុលា ឆ្នាំ​២០២២​ លោក ភួង សាមឌី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមយុវជនការពារសន្តិភាព អនុសាខាស្រុកខ្សាច់កណ្តាល បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយ មួយចំនួនជូនដល់លោកយាយ ហ៊ុល ស៊ាប អាយុ៨១ឆ្នាំ ដែលជាប្រជាពលរដ្ឋខ្វះខាត ស្ថិតនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

អំណោយរួមមាន៖
– អង្ករ១បេ
– មី១កេស
– ទឹកត្រី១យួរ
– ទឹកសុីអីវ១យួរ
– ប្រេងកូឡា១ខ្លង
– ប្រេងខ្យល់១ដប
– ថវិការ២ម៉ឺនរៀល ។

បន្ទាប់ពីទទួលបានការសួរសុខទុក្ខ និងអំណោយរួច លោកយាយ បានធ្វើការគោរពជូនពរដល់ក្រុមការងារយុវជនការពារសន្តិភាព និងសប្បុរសជនទាំងអស់ សូមជួបតែពុទ្ធពរ៤ប្រការគឺ៖ អាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ អត្ថបទដោយ កែម ម៉ូវ ទំនាក់ទំនងលេខទូរសព្ទ 070500010 / 011520355 សូមអរគុណ។

Leave a Reply

Your email address will not be published. Required fields are marked *