ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លិចទូកដរនៅស្រុកលើកដែក បា..ត់..ខ្លួ..ន..សិ..ស្ស..សា..លា..ជា.…!

(កណ្ដាល)÷ ទូកដរដឹកសិស្សសាលាមួយគ្រឿងបានលិចនៅមុនពេលនេះបន្តិច បណ្ដាលឲ្យសិស្សសាលាជាង១០នាក់ មានមនុស្សចាស់ផងដែរ បានលិចចូលទន្លេ។ មកដល់ពេលនេះ សមត្ថកិច្ចរកសង្រ្គោះ..ម..នុ..ស្ស..២នាក់ និងរកឃេីញ..ស..ព..ម្នាក់ ។

បើតាមលោក អាំ ធូ អធិការនគរបាលស្រុកលើកដែកបានប្រាប់មកអ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលថា នៅមុននេះបន្តិច ទូកដរដែលដឹកសិស្សសាលានៅកោះចំរើនបានលិចបាត់ បណ្ដាលឲ្យសិស្សសាលាជាង១០នាក់បាន..បា..ត់..ខ្លួ..ន ,សមត្ថកិច្ចបានដុតដៃដុតជើងភ្លាមៗ រកឃើញ..ម..នុ..ស្ស..៣..នា..ក់ តែ..បា..ត់..ប..ង់..ជី..វិ..តម្នាក់ ខណ:ដែលនគរបាលកំពុងតាមរាវរកអ្នកបាត់ផ្សេងទៀតទាំងយប់ងងឹត ។ ទោះយ៉ាងណាលោកពុំទាន់ហ៊ានអះអាងពីមូលហេតុដែលបណ្ដាលឲ្យទូកដរលិចនោះទេ ហើយក៏ពុំទាន់ក្ដាប់បានព័ត៌មានជុំនោះដែរ ពោលគឺកំពុងរវល់ធ្វើការសិន រង់ចាំបញ្ជាក់នាពេលក្រោយ ។
*សូមបញ្ជាក់ថា: ហេតុការណ៍នេះបានកើតឡើងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នាយប់ថ្ងៃទី១៣ ខែ តុលា ឆ្នាំ ២០២២នេះ ៕

លេខ​ទូរស័ព្ទ​ 070500010/ 011520355

Leave a Reply

Your email address will not be published. Required fields are marked *