ព័ត៌មានជាតិ

ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុប្រព្រឹត្តអំពើពុករលួយកាន់តែ…!

(ខេត្តព្រះសីហនុ)÷ ប្រភពជាច្រើនទៀតបានបង្ហាញថាលោក សំ សុវណ្ណារិទ្ធ នេះក្រោយពេលទទួលត្រាជាប្រធានសាខាគយខេត្តព្រះសីហនុ ភ្លាមបានបែងចែកតាមថ្នាក់ការគយនិងរដ្ឋាករទាំង៣ ដែលស្ថិតក្រោមការគ្រប់គ្រង់របស់ខ្លួនដែលជាមេសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ដោយសាខានីមួយៗម៉ៅដាច់ឲ្យសាខាស្នាក់ការទាំង៣ បង់លុយជាកញ្ចប់ដើម្បីបែងចែកផលប្រយោជន៍ស៊ីតាមតួនាទី និងភារកិច្ចរបស់ពួកគេម្នាក់ៗ។ សព្វថ្ងៃនេះលោក សំ សុវណ្ណារិទ្ធ ដែលទើបឡើងតំណែងថ្មី កំពុងរៀបចំផែនការស្រង់ដើមក្នុងការដោះដូរតំណែងតាមរូបភាពតម្លើងកញ្ចប់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតាមរៀបមាន់ស៊ីស្រូវក្នុងជង្រុក។
តាមប្រភពព័ត៌មានពីឈ្មួញ និងអាជីវករដែលរកស៊ីនាំទំនិញពីប្រទេសក្រៅឆ្លងកាត់ខេត្តព្រះសីហនុ បានខ្សឹបប្រាប់ថា​លោក សំ សុវណ្ណារិទ្ធ ដែលជាមេសាខាគយខេត្តព្រះសីហនុ ដែលទើបត្រូវបានផ្លាស់ទៅកាន់ខេត្តនេះ បានបើកឲ្យមាន​ទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ ហូរចូលតាមខេត្តព្រះសីហនុ យ៉ាងគំហុកលើសពីជំនាន់មេសាខាគយចាស់ៗពីមុនៗយ៉ាងច្រើនស្ទើរថ្វេរគុណ។
ប្រភពដដែលនេះ បានបញ្ជាក់ឲ្យដឹងថា ការសម្ងំស្រង់ដើមតាមរូបភាពកើបលុយពីរូបភាពមជញ្ជូនបន្លំពន្ធរដ្ឋលើលំហរសមុទ្រដែលហូរចូលតាមច្រកស្នាក់ការទាំង៣ យ៉ាងស្ងៀមស្ងាត់ជាទីបំផុតដោយប្រើយុទ្ធវិធីលើសមេគយចាស់ៗមុនៗទៅទៀត។ ក្នុងនោះមានស្នាក់ការគយនិងរដ្ឋាករទំនប់រលក ពោពេញទៅដោយទំនិញគេចពន្ធ និងបន្លំពន្ធរដ្ឋជាលក្ខណៈទ្រង់ទ្រាយធំមានគ្រប់រូបភាព ដូចជា ម៉ូតូទំនើបៗ គ្រឿងសំណង់ ទំនិញចាប់ហួយ មានទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ដែលបង់ពន្ធនាំចូលស្ទើរមិនគ្រប់ ហើយបង់ពន្ធខ្ពស់ និងទាបតាមរបៀប(ខ្លែងប្រភេទទំនិញ) ករណីខ្លះទៀតទំនិញតម្លៃខ្ពស់បង់ពន្ធជាទំនិញ (ផ្សារតូបចាប់ហួយ) ទៅវិញ។

មានក្រុមអាជីវករខ្លះបានលួចបង្ហើបប្រាប់ឲ្យដឹងថា​ អ្វីដែលរដ្ឋបាត់បង់ចំណូលពន្ធក្នុងមួយខែៗបែបនេះ ដោយមានការបើកភ្លើងខៀវ ឬក៏អាចធ្វើទៅតាមការបង្គាប់បញ្ជាតាម លោក សំ សុវណ្ណារិទ្ធ ដែលជាមេសាខាគយនេះក៏មិនដឹងផង។ មិនត្រឹមតែប៉ុណ្ណោះលោក សំ សុវណ្ណារិទ្ធ បានបើកដៃឲ្យមេគយទំនប់រលក បន្លំពន្ធប្រេងដែលនាំចូលពីប្រទេសជិតខាង ដែលចូលតាមច្រកទំនប់រលកនេះដាក់ជាប្រេងនាំចូលស្រប់ច្បាប់ជាដើម។ ប្រភពដដែលបានលើកឡើងថា នៅស្នាក់ការគយទំនប់រលក ដែលមាន ណុប សំអាន់ ជាប្រធានការិយាល័យគយទំនប់រលក និង ផាត់ សំណាង ដែលជាអនុប្រធានការិយាល័យទំនប់រលក និងមេសាខាគយថ្មីលោក សំ សុវណ្ណារិទ្ធ មិនដែលទប់ស្កាត់រាល់សកម្មភាព ទំនិញគេចពន្ធ ប្រេងគេចពន្ធ ស្រប់ទៅតាមការណែនាំពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ អ្វីសោះឡើយ។ ទង្វើទាំងអស់នេះហើយដែលរដ្ឋខាត់ពន្ធក្នុងមួយខែៗតាមច្រកខេត្តព្រះសីហនុ មិនស្ទើរទេ​ បើមានការគ្រប់គ្រង់ឲ្យត្រឹមត្រូវឬក៏បានត្រឹម៧០ភាគរយ រដ្ឋបានចំណូលពន្ធបន្ថែមលើការកំណត់របស់អគ្គនាយកគយកម្ពុជា ក្នុងការប្រមូលពន្ធគយប្រចាំខេត្តបឋម ដោយ កែម ម៉ូវ ១៣.១០.២០២២

070500010/ 011520355

Leave a Reply

Your email address will not be published. Required fields are marked *